ខណ្ឌចំនួន៤ ទីតាំង១៤កន្លែងក្នុងរាជធានីធ្លាប់លិចធ្ងន់ធ្ងររៀងរាល់ឆ្នាំ ឥឡូវកាត់បន្ថយការលិចទឹក១១កន្លែង

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងទឹកធ្លាប់លិចធ្ងន់ធ្ងរជារៀងរាល់ឆ្នាំនៅក្នុងខណ្ឌទាំង៤ក្នុងក្រុង ចំនួន ១៤កន្លែង ត្រូវបានកាត់បន្ថយការលិចទឹកចំនួន ១១កន្លែង ឯ៣កន្លែង កំពុងអនុវត្តគម្រោង ។

ក្នុងពេលធ្លាក់ភ្លៀងធ្លាក់រយៈពេល២ម៉ោង១០នាទី នារសៀលថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នេះ មន្ទីរសាធារណការរាជធានី សង្កេតឃេីញថា ក្នុងខណ្ឌទាំង៤ទឹកបានហូរស្រកយ៉ាងលឿន ខុសពីមុនច្រេីន ជាពិសេសទីតាំងធ្លាប់លិចទឹកធ្ងន់ធ្ងរ ដូចជាៈ

១-តំបន់មុខព្រះបរមរាជវាំង ស្រកអស់ភ្លាម
២-តំបន់វិថីកម្ពុជាក្រោម ស្រកអស់ ១០នាទីក្រោយភ្លៀង
៣-ផ្សារទួលទំពូងស្រកអស់ភ្លាម
៤-ស្តុបម៉ុងឌីយ៉ាល់ស្រកអស់ភ្លាម
៥-តំបន់ស្តុបផ្សារដេប៉ូ ស្រកអស់ ១៥នាទីក្រោយភ្លៀង
៦-តំបន់ផ្សារកណ្តាល ស្រកអស់ ១០នាទីក្រោយភ្លៀង
៧-តំបន់ជុំវិញវត្តភ្នំ ផ្លូវលេខ៤៧ ផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញ ផ្លូវលេខ៩២មុខសាន់វេ ស្រកអស់ ១៥នាទីក្រោយភ្លៀង
៨-ផ្លូវម៉ៅសេទុងមុខស្ថានទូតចិន ស្រកអស់ភ្លាមក្រោយភ្លៀង
៩-ផ្លូវហ្សាលដឺហ្គោល ស្រកអស់ភ្លាមក្រោយភ្លៀង
១០-ផ្លូវសុខ ហុក ផ្សារអូរឫស្សី ស្រកអស់ភ្លាមក្រោយភ្លៀង
១១-ផ្លូវលេខ១៦៣ខាងកេីតស្តាត រង្វង់មូលសំពៅមាស ស្រកអស់ភ្លាមក្រោយភ្លៀង
១២-តំបន់ក្រោយវាំងផ្លូវលេខ១៩ ទឹកស្រកអស់អាចប្រេីពេល ១ម៉ោង ។ គម្រោងនឹងដាក់លូរំដោះទឹកឆាប់ៗ
១៣-តំបន់ផ្សារមាន់អាំង វិទ្យាល័យឥន្ទ្រទេវី ទឹកអាចស្រកអស់រយៈពេល ២០នាទីទៀត។
១៤-មុខវត្តមហាមន្ត្រីស្រកអស់ភ្លាម។

ឆ្លងតាមការវាយតម្លៃបណ្តាញលូថ្មីមានប្រសិទ្ឋិភាពខ្ពស់ ប៉ុន្តែត្រូវកែលំអអណ្តូងលូ បូមស្តារលាងលូ និងកាយសំរាមមុខអណ្តូងលូ។សង្ឃឹមថា ក្រោយសាងសង់ស្ថានីយ៍បូមទឹកទាំង៣កន្លែងនៅខែសីហាខាងមុខ ទឹកនឹងអាចកាត់បន្ថយការលិចលង់ប្រមាណ ៧០%៕

13423967_579043888943034_7057799028532370403_n

13445785_579043885609701_4492901853111616555_n

13432434_579043905609699_7494591477124779657_n

13412982_579043918943031_3245845868614153894_n

13412927_579043932276363_7790754598399045463_n

13435385_579043938943029_5740029686261119402_n

13406728_579043958943027_2226333165817181541_n

13450922_579043978943025_7077491516339918763_n

13419188_579043985609691_1491949569090120639_n

13466163_579044002276356_2570722711938562042_n

13428446_579044005609689_9061992055418894020_n

ដោយ៖ រដ្ឋបាលរាជធានី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print