អភិបាលខណ្ឌដង្កោ ចុះពិនិត្យគម្រោងស្ថាបនាផ្លូវ០១ខ្សែ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភូមិថ្មី សង្កាត់ដង្កោ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ សង្កាត់ និងភូមិ ចុះសំណេះសំណាលសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ដង្កោ ដើម្បីទទួលយកសំណើ សំណូមពរ កង្វល់ និងបញ្ហាផ្សេងៗ របស់ប្រជាពលរដ្ឋនៅមូលដ្ឋានដោយផ្ទាល់ ដើម្បីយកមកដោះស្រាយឲ្យចំបញ្ហា និងទាន់ពេលវេលា និងចុះពិនិត្យគម្រោងស្ថាបនាផ្លូវបេតុងមួយខ្សែ ប្រវែង ៥៦៥ម៉ែត្រ ទទឹង០៦ម៉ែត្រ ដែលស្ថិតក្នុងគម្រោងថវិការបស់រដ្ឋបាលខណ្ឌឆ្នាំ២០១៦។
ក្នុងឱកាសចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងភូមិថ្មី លោកអភិបាលខណ្ឌដង្កោ បានលើកឡើងអំពីការយកចិត្តទុកដាក់ក្នុងការអភិវឌ្ឍមូលដ្ឋានឥតឈប់ឈររបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ តួយ៉ាងនៅក្នុងមូលដ្ឋានខណ្ឌដង្កោ ដោយមានការយកចិត្តទុកដាក់របស់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ សង្កាត់ ខិតខំប្រឹងប្រែងយកអស់លទ្ធភាពដើម្បីបម្រើប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការចុះជួបផ្ទាល់ជាមួយបងប្អូន ដើម្បីទទួលយកសំណើ សំណូមពរ និងកង្វល់នានារបស់បងប្អូនប្រជាពលរដ្ឋ យកមកដោះស្រាយ ព្រមទាំងចូលរួមអភិវឌ្ឍមូលដ្ឋាន តាមរយៈការស្ថានហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីបង្កភាពងាយស្រួល សោភណ្ឌភាព និងផាសុខភាពក្នុងការរស់នៅ។
ក្នុងឱកាសនោះ លោកអភិបាលក៏បានចុះពិនិត្យទីតាំងសាលាបុណ្យភូមិថ្មី ដែលជាកន្លែងសក្ការៈរបស់ប្រជាពលរដ្ឋភូមិថ្មីទាំងមូល ដែលបាននិងកំពុងសាងសង់កែលម្អបន្ថែម ដើម្បីបង្កើនសោភណ្ឌភាព និងធំទូលាយ ដើម្បីប្រារព្ធពិធីបុណ្យផ្សេងៗ។ លោកអភិបាល ក៏បានឧបត្ថម្ភការចាក់ដីបំពេញទីធ្លាសាលាបុណ្យផងដែរ។
បន្ទាប់មក លោកអភិបាលក៏បានឆ្លៀតឱកាសចូលសួរសុខទុក្ខ លោក ឌី ថារ៉ូ អនុប្រធានភូមិថ្មី ដែលមានជម្ងឺបូស សម្រាកព្យាបាលនៅលំនៅដ្ឋាន ហើយមានសុខភាពធូស្រាលឡើងវិញ និងបានឧបត្ថម្ភថវិកា១០ម៉ឺនរៀលផងដែរ៕

image image image

ដោយ៖ជីម ភារ៉ា ដង្កោ

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print