​ថ្ងៃនេះ! ករណីឆ្លងកូវីដ-១៩៖​​ គ្មានអ្នកឆ្លងថ្មី​​ ,​ គ្មានអ្នក​ជាសះស្បើយ​​ និងគ្មាន​អ្នកជំងឺស្លាប់​

ចែករំលែក៖

ភ្នំពេញ៖ បើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​០៣​ ខែមេសា​​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ពីការរកឃើញ​ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី​ គ្មានអ្នកឆ្លងថ្មី​ ​,​ គ្មានឣ្នកជាសះស្បើយ​​​​​ ខណៈអ្នកជំងឺស្លាប់​​ គ្មាន​។​ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​នាំគ្នា​អនុវត្ត​វិធានការ​ បីកុំ​បីការពារ​ទាំងអស់​។

សូមជម្រាបថា​ នៅក្នុង​សេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល​ នៅថ្ងៃទី០២ ខែមេសា​​ ឆ្នាំ​២០២៣​ គ្មានអ្នកឆ្លង​ថ្មី​ ,​ គ្មានអ្នកជាសះស្បើយ​​​​​​​ និងអ្នកជំងឺស្លាប់​ គ្មាន​៖
– ករណីឆ្លង​សហគមន៍​ គ្មានអ្នកឆ្លងថ្មី​ (អូមីក្រុង)
– អ្នកដំណើរពីបរទេស​ គ្មាន

គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមេសា​ ឆ្នាំ២០២៣
– អ្នកឆ្លងសរុបស្មើ 138,725 នាក់
– អ្នកជាសះស្បើយស្មើ 135,666 នាក់
– អ្នកស្លាប់ស្មើ​ 3,056 នាក់

កំណត់សម្គាល់៖ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជាសះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល តាមប្រព័ន្ធអេឡិចត្រូនិកដើម្បីគ្រប់គ្រងបន្តរួចហើយ។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញយកមកប្រើប្រាស់បាន។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនង
មកក្រសួងសុខាភិបាល តាមទូរសព្ទលេខ ០១២ ៨២៥ ៤២៤ ១ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨៕ដោយ​៖​ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print