សូមអាជ្ញាធរជួយមើលក្មេងៗលក់ផ្កានៅម្តុំស្តុបធនាគារកាណាឌីយ៉ាផ្លូវសហព័ន្ធ រុស្ស៊ីផងនេះមិនមែនជាលើកទី១ទេ ដែលក្មេងៗលក់ផ្កា
...
នៅម្តុំនោះបោះផ្កាចូលរថយន្ត ឬថ្ពក់ផ្កាលើម៉ូតូថែមទាំងនិយាយថា ឲ្យជំពាក់សិនដែលជាទីផ្សាររបស់គេក្នុងការរកសីុ។ ខ្ញុំក៏អាណិតពួកក្មេងៗទាំងនោះដែរ ប៉ុន្តែមិនដឹងទិញទៅដាក់កន្លែងណាព្រោះខ្ញុំជិះ ម៉ូតូ ។
ក្មេងម្នាក់នេះបានយកផ្កាមកថ្ពក់នឹងកញ្ចក់ម៉ូតូរបស់ខ្ញុំ ខ្ញុំប្រាប់ហើយថាមិនទិញទេ ខ្ញុំក៏ហុចផ្កានោះឲ្យគេវិញប៉ុន្តែគេមិនព្រមយកទេថែមទាំងឈរបាំងម៉ូតូខ្ញុំមិនឲ្យខ្ញុំទៅ ទៀតគឺថាចាប់ដៃហ្វ្រាំងម៉ូតូខ្ញុំមិនលែងទេ ដំបូងខ្ញុំប៊ិះចាប់ម៉ូតូមិនជាប់ ។ ក្មេងនេះនៅតែហក់មកចាប់ហ្វ្រាំងទោះបីជាខ្ញុំព្យាយាមដោះដៃគេចេញប៉ុន្មានដងក៏ដោយ ។
ខ្ញុំជឿថាមិនមែនជួបតែខ្ញុំទេ មិនមែនខ្ញុំចិត្តអាក្រក់មិនចង់ទិញផ្កាទេតែ ខ្ញុំជិះម៉ូតូ ទិញផ្កាដាក់អី? បើទិញម្តងលើកក្រោយដឹងតែមកទៀតហើយ បើទិញយូរៗក្មេងនឹង មិនចង់ចេះដឹងទេ ចេះតែចង់លក់ផ្កា ហើយនឹងបន្តប្រើវិធីនេះរហូត វាគ្រោះថ្នាក់ចំពោះ ក្មេង និងអ្នកធ្វើដំណើរបើសកម្មភាពនេះបន្ត ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់
...