សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជើញមកចូលរួមពិធីបូជាសព លោក អុំ សាយ ភូថង ដែលជាពិធីសាសនាចុងក្រោយ

ចែករំលែក៖

ប្រទេសថៃៈ​ នៅរសៀលថ្ងៃទី ១៩ មិថុនានេះ សម្តេចតេជោ​ ហ៊ុន​ សែន​ បានអញ្ជើញមកចូលរួមពិធីបូជាសព លោក​ សាយ ភូថង ដែលជាពិធីសាសនាចុងក្រោយ ដែលធ្វើឡើងនៅក្នុងបរិវេនវត្តខ្លងយ៉ៃ ស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ។ សម្តេចបានជម្រាបពីម្សិលមិញគឺដោយសារសំណូមពរពីសាច់សារលោហិតដែលកំពុងរស់នៅក្នុងប្រទេសថៃ ទើបសម្តេចត្រូវមកចូលរួមពិធីបុណ្យនៅទីនេះ។

សម្តេចមានប្រសាសន៍ថាៈ​ លោក សាយ ភូថង គឺជាបេសកជន និងឥស្សរជនឆ្នើមដែលបានលះបង់ និងបូជាគ្រប់យ៉ាងក្នុងការចូលរួមរំដោះប្រទេសពីរបប ប៉ុល ពត។ ទន្ទឹមនឹងនោះ លោកក៏បានបន្តចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមានការរីកចម្រើនមកទល់សព្វថ្ងៃ។ ដើម្បីតបស្នងចំពោះបុព្វហេតុជាតិដ៏ឧត្តុង្គឧត្តមរបស់លោកនៅថ្ងៃនេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានប្រទានមេដាយជាតូបការជូនលោកសាយ ភូថង ។ ព្រះករុណា និង សម្តេចម៉ែបានបញ្ជូនកម្រងផ្កាគោរពវិញ្ញាណក្ខន្ឋតាមមរយៈសម្តេចចៅហ្វាវាំង គង់ សំអុល ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។

សម្តេចបន្តថាៈ​ ទូលបង្គំសូមអរព្រះគុណ សម្តេចម៉ែ និងព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំពោះព្រះទ័យទុកដាក់ផ្តល់កិត្តយសដ៏ឧត្តុង្គឧត្តមបំផុតចំពោះលោកអុំ សាយ ភូថង និងសូមអរគុណរាជរដ្ឋាភិបាលថៃ និងអាជ្ញាធរថៃគ្រប់លំដាប់ថ្នាក់ ព្រមទាំងអស់លោក លោកស្រី ដែលបានសហការចូលរួមជួយក្នុងការរៀបចំពិធីនេះតាំងពីថ្ងៃដំបូងរហូតមកដល់ថ្ងៃចុងក្រោយនេះ។

សូមវិញ្ញាណក្ខន្ធរបស់ លោក អុំ សាយ ភូថង បានទៅកាន់សុគតិភព កុំបីខានឡើយ៕​

image image image image image image image image image image image image image image image image

ដោយ​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print