ខ្សែបម្រើស្លាប Luis Diaz របស់ Liverpool នឹងត្រលប់ពេលប៉ះក្រុម Leeds នៅថ្ងៃទី១៧ ខែមេសា

ចែករំលែក៖

អ្នកចាត់ការទូទៅលោក Jurgen Klopp បាននិយាយថា ខ្សែបម្រើស្លាបរបស់ក្រុមហង្សក្រហម Liverpool កីឡាករ Luis Diaz នឹងត្រលប់ពីរបួសពេលប្រកួតជាមួយ Leeds នៅ Elland Road នៅថ្ងៃទី១៧ ខែមេសាខាងមុខនេះ។

 Diaz មានវ័យ២៦ឆ្នាំបានចេញតាំងពីខែតុលាដោយមានបញ្ហាជង្គង់។ កីឡាករអន្តរជាតិកូឡុំប៊ីរូបនេះបានបន្តការហ្វឹកហាត់ពេញលេញឡើងវិញ ប៉ុន្តែទំនងជាមិនប្រថុយនឹងក្រុម Arsenal នៅថ្ងៃអាទិត្យ។

 លោក Klopp បានបន្តថាជាថ្មីម្តងទៀតវាមើលទៅល្អ អ្វីគ្រប់យ៉ាងគឺល្អ ប៉ុន្តែវាជារបួសដ៏វែងឆ្ងាយ ដូច្នេះយើងត្រូវប្រុងប្រយ័ត្ន។ផែនការជាមួយ Luis គឺថាគាត់នឹងអាចបង្ហាញខ្លួនបាន១០០% សម្រាប់ក្រុមពេលប៉ះ Leeds”

 ជាមួយគ្នានេះខ្សែបម្រើ Thiago Alcantara នឹងមានវត្តមានក្នុងការប្រកួតជាមួយក្រុមកំពូលតារាង Premier League នៅចុងសប្តាហ៍នេះ បន្ទាប់ពីសម្រាករយៈពេល២ខែជាមួយនឹងរបួសត្រគាក។

 ចំណែកខ្សែការពារ Virgil van Dijk ក៏ស្ថិតក្នុងក្រុមផងដែរ បន្ទាប់ពីខកខានការប្រកួតពាក់កណ្តាលសប្តាហ៍ជាមួយក្រុម Chelsea ដោយសារជំងឺ។

 លោក Klopp បន្ថែមថា “Thiago មើលទៅខុសគ្នាបន្តិច គាត់មិនមានរបួសយូរប៉ុន្មានទេ ដោយបានហ្វឹកហាត់៣៤ដងជាមួយក្រុមហើយអាចនឹងមានវត្តមាន ប៉ុន្តែយើងត្រូវពិនិត្យមើលថា តើគាត់មានអារម្មណ៍យ៉ាងណានៅថ្ងៃនេះ។ រីឯ van Dijk គឺមានសុខភាពធម្មតា និងបានត្រលប់មកហ្វឹកហាត់វិញហើយ

 ក្រុមហង្សក្រហម Liverpool នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុមកាំភ្លើងធំ Arsenal នៅថ្ងៃអាទិត្យ ទី៩ ខែមេសានេះវេលាម៉ោង១១និង៣០នាទីយប់ សម្រាប់ការប្រកួតសប្តាហ៍ទី២៩របស់ Liverpool និងជាសប្តាហ៍ទី៣០របស់ Arsenal

 ឆ្លងកាត់ការប្រកួត២៩ប្រកួតកន្លងមកក្រុមហង្សក្រហមកំពុងឈរលេខ៨ មាន៤៣ពិន្ទុ ដោយធ្វើយ៉ាងប្រជែងយក Top 4 ដើម្បីបានកៅអីនៅ Champions League រដូវកាលក្រោយ។ រីឯកាំភ្លើងធំ Arsenal កំពុងឈរកំពូលតារាងមាន៧២ពិន្ទុ ដោយនាំមុខក្រុមលេខ Man City រហូតដល់៨ពិន្ទុ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print