គួរឲ្យរន្ធត់​៖ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់សង្ស័យត្រូវប្រុសស្នេហ៍ត្បាញអាយ អារ.កសម្លាប់ បន្ទាប់ពីស្គាល់គ្នាតាមហ្វេសប៊ុក

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ អ្នកគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងវេទនាបំផុត បន្ទាប់ពីត្រូវឃាតករកំណាច

...
ចាប់អារ.ក និងកាំបិតផ្គាក់ ហើយជនដៃដល់ត្រូវបានសមត្ថកិច្ចដាក់ការសង្ស័យជំហ៊ានដំបូងទៅលើ ប្រុសស្នេហ៍ត្បាញអាយរបស់នារីរងគ្រោះម្នាក់ ដែលទើបស្គាល់គ្នាតាមហ្វេកប៊ុក ហើយមករួមរស់ជាមួយគ្នាក្នុងរយៈពេលប៉ុន្មានខែនេះ។

ហេតុការភ្ញាក់ផ្អើលនេះកើតឡើង នៅវេលាម៉ោង៨និង២០នាទី ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ នៅផ្ទះចាំចំការកៅស៊ូខាងកើតភូមិលោ ឃុំកំពាន់ ស្រុកមេមត់ ចំងាយប្រហែល៣គីឡូម៉ែត្រពីភូមិ ។

លោកអធិការស្រុកមេមត់ ហុង គឹមហឿន បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុល សុខណា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅភូមិឃុំខាងលើ។

តាមការបំភ្លឺពីម្តាយនារីរងគ្រោះថានៅថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៦ វេលាម៉ោងប្រហែលម៉ោង១៧ ជនរងគ្រោះឈ្មោះអ៊ុល សុខណា និងប្តីទើបនិងស្គាល់ ឈ្មោះតុន មករា ហៅនីត អាយុ៣០ឆ្នាំ បានមកស្នាក់នៅផ្ទះកើតហេតុ។ ដោយបាត់មិនឃើញកូនមកផ្ទះ ម្តាយក៏មកផ្ទះចំការក៏ឃើញកូនស្រីដេកស្លាប់ដោយអារកនៅលើផ្ទះយ៉ាងអាណោចអាធ័មបំផុត។

លោកអធិការបានបញ្ជាក់ឲ្យដឹងថា ករណីនេះតាមការសន្និដ្ឋាន ជំហ៊ានដំបូង អាចជាប់ពាក់ជាមួយប្តីត្បាញអាយទើបនិងស្គាល់គ្នានិងមិនបាបរៀបការ ឈ្មោះតុន មករាហៅនីត មានស្រុកកំណើតនៅឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ដែលកំពុងគេចខ្លួន។ ហើយប្តីប្រពន្ធនេះរស់នៅជាមួយគ្នាក្នុងរយះពេលប៉ុន្មានខែមកនេះដោយមិនបានរៀបការ ស្គាល់គ្នាតាមរយៈទូរស័ព្ទ មិនដែលស្គាល់ប្រវត្តិគ្នាឡើយ។

ករណីនេះសមត្ថកិច្ចកំពុងបើកការសើុបអង្កេតស្រាវជ្រាវដើម្បីស្វែងរកចាប់ខ្លួនជនសង្ស័យជាឃាតកយកមកផ្តន្ទាទោសតាមច្បាប់៕​

image855

image853

image

ដោយ៖ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print