ធនាគារអង់គ្លេសបានព្រមានថានឹងមាន ភាពប្រចូកច្របល់ចំពោះសេដ្ឋកិច្ចសកលលោកប្រសិនបើអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
គណៈកម្មាធិកាគោលនយោបាយរូបបិយវត្ថុរបស់ធនាគារនេះបានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីរក្សាអត្រាការប្រាក់ធនាគារចំនួន០,៥ភាគរយ។
នៅក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ការបោះឆ្នោតដើម្បីចាកចេញពីសហភាពអឺរ៉ុបអាចនឹងមានការផ្លាស់ប្តូរទស្សនៈស្តីពីអតិផរណាទិន្នផលនិងការកំណត់នូវគោលនយោបាយរូបិយវត្ថុជាដើម។
របាយការណ៍នោះបានបញ្ជាក់ទៀតថា ការទិញលក់ផ្ទះសម្បែងប្រហែលជាផ្អាក ហើយក្រុមហ៊ុនមួយចំនួនប្រហែលពន្យារ ការវិនិយោគការធ្លាក់ចុះនៃតម្រូវការពលកម្មនិងបង្កឱ្យភាពគ្មានការងារកើនឡើង។
គណៈកម្មាធិការគោលនយោបាយរូបបិយវត្ថុនេះបានឱ្យដឹងថា ខ្លួនបានកំណត់នូវគោលនយោបាយរូបិយវត្ថុរបស់ខ្លួនដើម្បី ឈានដល់គោលដៅអតិផរណារបស់ខ្លួនក្នុងអត្រា២ភាគរយ។ ហើយនិងជួយរក្សា កំណើនសេដ្ឋកិច្ច និងភាពមានការងារធ្វើ។
អតិផរណាមាន០,៣ភាគរយនៅក្នុង ខែឧសភា ហើយនៅតែមានកម្រិតទាបជាង គោលដៅកំណត់២ភាគរយនោះដដែល។
នៅក្នុងទីផ្សារចិននិងទីផ្សារទំនើបផ្សេង ទៀតទស្សនៈចំពោះសកម្មភាពគឺមានការផ្លាស់ប្តូរបន្តិចបន្តួចប៉ុណ្ណោះ ហើយហានិភ័យក្នុងរយៈពេលមធ្យមនៅតែស្ថិតក្នុងកម្រិតទាបដដែល។
សម្រាប់ភស្តុតាជាក់ស្តែងនៃទីផ្សារប្តូរប្រាក់បរទេសវិញ វាទំនងជាថា អត្រាប្តូរប្រាក់ប្រហែលជាបន្តធ្លាក់ចុះ បើសិនជាអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។
ជាងនេះទៅទៀតនោះ អត្រាការប្រាក់ក្នុងរយៈពេលខ្លីរបស់អង់គ្លេស និងវិធានការផ្តល់ប្រាក់កម្ចីរបស់ធនាគារអង់គ្លេសនេះទំនងជារងឥទ្ធិពលដោយការបោះឆ្នោត ចាកចេញពីសហភាពអឺរ៉ុបនេះផងដែរ ៕
ដោយ៖ រ័ត្ន