ពូទីនចង់ផ្សះផ្សា តើអឺរ៉ុបអាចបន្ទន់ឥរិយាបទដែរឬទេ?

ចែករំលែក៖

កាលពីសប្តាហ៍កន្លងមកនៅក្នុងវេទិកាសេដ្ឋកចិ្ចដែលរៀបចំឡើងនៅទីក្រុង  Saint Peterburg ប្រទេសរុស្ស៊ីជាលើកទី​២០ គឺចាប់ពីថ្ងៃទី១៦ ដល់​១៨ ខែមិថុនា ។

...
ក្នុងអំឡុងពេលនោះមេដឹកនាំរុស្ស៊ីបានប្រកាស​ពីគោលបំណងចង់ផ្សះផ្សាជាមួយអឺរ៉ុប និងអាមេរិក ។

នៅក្នុងវេទិការសេដ្ឋកិច្ចលើកនេះមានការចូលរួមពីមនុស្សជាង១ម៉ឺននាក់មកពីគ្រប់ទិសទីជុំវិញពិភពលោក។ អ្វីដែលគេចចាប់អារម្មណ៍នោះគឺមានការចូលរួមពីប្រធានគណកម្មធិការសហគមន៍អឺរ៉ុបលោក​ Jean Claude Juncker និងនាយករដ្ឋមន្ត្រីអីតាលី​ លោក ​Matteo Renzi  អគ្គលេខាធិការអង្គការសហប្រជាជាតិបាន លោក គីមូន ជាដើម ។ ក្រៅពីនេះមានឧប្បនាយករដ្ឋមន្ត្រីមកពី​ ៨ប្រទេស និងរដ្ឋមន្ត្រីជាង ​៣០ប្រទេសចូលរួម។

នៅក្នុងពិធីនោះលោក ពូទីន បានលើកឡើងពីចេតនាចង់ផ្សះផ្សាជាមួយអឺរ៉ុបបញ្ចប់ការប្រេះឆារយៈពេលកន្លងមកដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។

លោក ពូទីន បានបញ្ចាក់ថា យើងមិនមែន​ជាអ្នក​ចងគំនុំ​គុំគួន​នោះទេ ហើយ​យើងត្រៀម​ឈានជំហ៊ានឆ្ពោះទៅរក​ដៃគូ​អឺរ៉ុប ។ លោក​ ពូទីន​ បន្ថែមថា៖ ប្រាកដណាស់ដែលជំហ៊ានរុស្ស៊ីត្រូវទះដែរនឹងជំហ៊ាន​បែបនេះ​ពីខាង​អឺរ៉ុប។

ចំណែក​សហភាព​អឺរ៉ុប​ទើបនឹង​បោះឆ្នោត​ដើម្បី​ពន្យា​ទណ្ឌកម្មប្រឆាំង​រុស្ស៊ី​ទៅមុខ​មួយឆ្នាំ​ទៀត​ ទណ្ឌកម្ម​ដាក់ទល់នឹង​រុស្ស៊ី​តាំងពី​២ឆ្នាំ​មុនម៉្លេះ​ បន្ទាប់ពី​រុស្ស៊ីបាន​ភ្ជាប់​យកទឹកដី​គ្រីមេ ​របស់​អ៊ុយក្រែន​ ហើយការពន្យារ​ទណ្ឌកម្ម​នេះ​នឹងសម្រេច​ក្នុង​សប្តាហ៍ក្រោយ ទៅដោយ​វិធានការ​សេដ្ឋកិច្ច​កាន់តែធ្ងន់ធ្ងរ​ប្រឆាំង​រុស្ស៊ី​ក្រោមបទ​ចោទ​ប្រកាន់ថា​ ម៉ូស្គូ​ មិនព្រម​បំពេញតាម​កិច្ចព្រមព្រៀងក្រុងម៉ូស្គូស្តីអំពី​ដំណោះស្រាយ​ស្ថានការណ៍​នៅ​តំបន់​បះបោរ​រុស្ស៊ីនិយម​នៅប៉ែក​ខាងកើត​អ៊ុយក្រែន។

ជា​កញ្ចក់​នៃ​មុខមាត់​សេដ្ឋកិច្ច​រុស្ស៊ី វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ​នៅក្រុង Saint-Petersbourg​ បានបង្ហាញទៅ​ពួកអឺរ៉ុប​ផ្លូវដ៏លំបាក​សម្រាប់​រកច្រកចេញ​រវាង​ជំហរម៉ឺងម៉ាត់​របស់ខ្លួន​ចំពោះ​វិបត្តិ​នៅអ៊ុយក្រែន​ និង​ឆន្ទៈ​ស្តារឡើងវិញ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ជាមួយ​រុស្ស៊ី​ដែល​ជាប់គាំង​អស់រយៈពេល២ឆ្នាំ​មកហើយ​ដែលបណ្តាល​មកពី​ភាព​តានតឹង​នឹងគ្នា​នា២ឆ្នាំ​ចុងក្រោយ​នេះ។​ វត្តមាន​លើកនេះ​ក្នុង​វេទិកាសេដ្ឋកិច្ច​អន្តរជាតិ​នៅក្រុង Saint-Petersbourg​ គឺពួក​ថៅកែ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​យក្ស​ពហុជាតិ​ក្នុងចំនួន​ច្រើន​ជាង​ឆ្នាំមុន​ ថ្វីត្បិតគេ​លើកទឹកចិត្ត​ដោយ​ទស្សនវិស័យ​ដ៏ល្អ​​នៃស្ថិរភាព​សេដ្ឋកិច្ចរុស្ស៊ី​ទោះបី​ឥឡូវវា​ស្ថិតក្នុង​ដំណើរ​ដើរថយក្រោយ​ក្តី។

កាលពីថ្ងៃទី១៧ ខែមិថុនា នាយករដ្ឋមន្ត្រី​​អ៊ីតាលី លោក Matteo Renzi បានសម្តែង​យ៉ាងច្បាស់​ពី​ចេតនា​ពង្រឹង​ចំណង​សេដ្ឋកិច្ច​រវាង​ប្រទេសអឺរ៉ុបក្នុងនោះ​មាន​រវាង​អ៊ីតាលី​និង​រុស្ស៊ី។ ​គាត់អម​​ដំណើរដោយ​គណៈប្រតិភូ​ដែលបាន​ចុះហត្ថលេខា​លើកុងត្រា​ប្លែកៗ​ក្នុង​ទឹកប្រាក់​សរុប​ ១,៣០០លានដុល្លារ​ជាពិសេស​ក្នុងវិស័យ​ប្រេង​និងឧស្ម័ន ការនេះ​ត្រូវបាន​គូស​បញ្ជាក់​ដោយលោក​ ពូទីន ​ផ្ទាល់បន្ទាប់ពីមាន​ប្រព្រឹត្តទៅ​​ជំនួប​របស់គាត់​ជាមួយ​សមភាគី​អ៊ីតាលី។

ក្រុមអ្នកវិភាគបានលើកឡើងថា អ្វីដែលលោក ពូទីន បានលើកឡើងនោះគឺពិតជាចេញពីសណ្តានចិត្តដោយលោកបានមើលឃើញយ៉ាងច្បាស់ពីផលប៉ះពាល់ដោយសារតែការដាក់ទណ្ឌកម្មរបស់អឺរ៉ុបទៅលើប្រទេសរុស្ស៊ី។ មួយវិញទៀតមេដឹកនាំដ៏ឆ្លាតវៃរបស់រុស្ស៊ីបានដឹងយ៉ាងច្បាស់ថា បើរឹងទទឹងប្រឆាំងលោកខាងលិចដោយបើកជំហរនោះមានតែលទ្ធផលអាក្រក់ប៉ុណ្ណោះ​មិនចំណេញឡើយ។

កន្លងមកថ្មីៗនេះលោក ពូទីន ក៏បានបញ្ចាក់ផងដែរថា រុស្ស៊ីទទួលស្គាល់អាមេរិកគឺជាប្រទេសមហាអំណាចតែមួយគត់នៅលើពិភពលោក។ ទាំងនោះមានន័យថា រុស្ស៊ីឈប់ប្រជែងដណ្តើមមហាអំណាចពីអាមេរិកទៀតឡើយ។

សារព័ត៌មាន រ៉យទ័រ បានផ្សាយថា ប្រធានាធិបតី ពូទីន មានប្រសាសន៍ថា រុស្ស៊ីបានគោរពអាមេរិកគឺជាប្រទេសមហាអំណាចតែមួយគត់របស់ពិភពលោក ប៉ុន្តែទីក្រុងមូស្គូនិងមិនទទួលស្គាល់ពី​ការជ្រៀតជ្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ចូលផ្ទៃក្នុងរបស់រុស្ស៊ីនោះឡើយ។

លោក ពូទីន បាននិយាយនៅក្នុងវេទិការសេដ្ឋកិច្ចក្នុងទីក្រុង ​St Petersburg កាលពីថ្ងៃទី​១៧ ខែមិថុនា ថា «អាមេរិកនិងប្រទេសមហាអំណាច ហើយពេលនេះអាចនិយាយបានថា មហាអំណាចតែមួយគត់លើលោក ។ យើងបានទទួលស្គាល់រឿងនោះ ហើយយើងចង់ធ្វើការជាមួយអាមេរិក»។

លោក ពូទីន បញ្ចាក់ទៀតថា ពិភពលោកក្នុងនោះមានរុស្ស៊ីត្រូវការអាមេរិកខ្លាំងក្លា។ ប៉ុន្តែរុស្សីមិនចង់ឲ្យអាមេរិកជ្រៀតជ្រែកចូលបញ្ហាផ្ទៃក្នុងរបស់រុស្ស៊ីនោះឡើយ ឬក៏រារាំងអឺរ៉ុប និងប្រទេសដទៃទៀតមានទំនាក់ទំនងសេដ្ឋកិច្ចជិតស្និតជាមួយរុស្ស៊ី។

លោក ពូទីន បន្តទៀតថា បណ្តាក្រុមហ៊ុនអាមេរិកក៏ទទួលរងការខាតបង់មិនតិចឡើងពីច្បាប់ដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីដោយសារតែទីក្រុងវ៉ាស៊ីនតោននិងអឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ។ មិនត្រឹមតែប៉ុណ្ណោះអឺរ៉ុបផ្ទាល់ក៏ត្រូវរងការខាតបង់ជាច្រើនផងដែរ។

អាមេរិកនិងអឺរ៉ុបបានអនុម័តដាក់ទណ្ឌកម្មសេដ្ឋកិច្ចរុស្ស៊ីកាលពីឆ្នាំ​២០១៤ មក ក្រោយពេលដែលរុស្សីដាក់បញ្ចូលក្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្សី។ សកម្មភាពខាងលើរបស់រុស្ស៊ីកើតឡើងក្នុងពេលដែលទំនាក់ទំនងប្រទេសទាំងពីស្ថិតក្នុងភាពតានតឹងបំផុតជុំវិញវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែននិងស៊ីរី។

កាលពីថ្ងៃទី​១៦ ខែមិថុនា មន្ទីរបញ្ចកោណបានបញ្ចាក់ថា រុស្ស៊ីបានបើកការវាយប្រហារតាមដែនអាកាសទៅលើក្រុមប្រឆាំងរបស់ស៊ីរីដែលមានការគាំទ្រពីអាមរិក។ ការវាយប្រហារទៅលើក្រុមបះបោរស៊ីរីមិនខុសអ្វីពីការវាយប្រហារទៅលើអាមេរិកនោះឡើយ។

នេះជាការបន្ទន់ឥរិយាបទដ៏កម្រមួយរបស់រុស្ស៊ីទៅលើអាមេរិក ដែលពីមុនមិនដែលមានបែបនេះឡើយ។ ទាំងនោះជាលទ្ធផលនៃការដាក់ទណ្ឌកម្មរបស់អាមេរិក ដែលធ្វើឲ្យរុស្សីត្រូវខាតបង់យ៉ាងពិតប្រាកដ។ មេដឹកនាំរុស្ស៊ីបានដឹកយ៉ាងច្បាស់ថា ប្រសិនបើទុកឲ្យស្ថានភាពអូសបន្លាយបែបនេះនោះរុស្ស៊ីមិនខុសអ្វីពីគុយបានិងអីរ៉ង់នាពេលកន្លងមកឡើយ។

ក្រុមអ្នកវិភាគបានលើកឡើងថា ការដែលអាមេរិកលុបចោលទណ្ឌកម្មទៅលើប្រទេសអីរ៉ង់ ប្រទេសគុយបា គឺអាចជំនួសរុស្ស៊ីបាន ទាំងនោះហើយអាមេរិកដាក់ទណ្ឌកម្មទៅលើរុស្ស៊ីយ៉ាងពេញទំហឹងដើម្បីកុំឲ្យប្រទេសនេះចេះតែរឹងរុសមិនស្តាប់មហាអំណាចគ្រប់គ្រងពិភពលោកនោះ៕

1 (2)

1 (1)

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print