ម្ចាស់ជើងឯក Premier League ផ្តល់ថ្លៃឈ្នួល ឲ្យ Riyad Mahrez ១០ម៉ឺនផោនក្នុង១សប្តាហ៏

ចែករំលែក៖

ក្លិបបាល់ទាត់ Leicester City ដែល ជាម្ចាស់ជើងឯកអង់គ្លេស Premier Leagueឆ្នាំ២០១៦បានយល់ព្រមផ្តល់ប្រាក់ឈ្នួលចំនួន១០ម៉ឺនផោនក្នុង

...
មួយសប្តាហ៍ដល់ កីឡករ Riyad Mahrez ដើម្បីរក្សាខ្សែបម្រើ អន្តរជាតិអាល់ហ្ស៊េរីនេះនៅក្នុងក្លិបបន្តទៀត ។

កីឡករ Riyad Mahrez គឺជាកីឡាករ មួយរូបក្នុងចំណោមកីឡាករល្អៗជាច្រើនទៀតដែលត្រូវក្លិបដំឡើងប្រាក់ឈ្នួល ក្នុងនោះមាន Jamie Vardy, N’Golo Kante និង Kasper Schmeichel ។

Riyad Mahrez បានដើរតួយ៉ាងសំខាន់ជួយក្រុមLeicester ឈ្នះជើងឯកកាលពី រដូវកាលមុនដោយស៊ុតបាល់បានចំនួន១៧ គ្រាប់។

កីឡាករវ័យ២៥ឆ្នាំនេះបានសារភាពថាគាត់អាចនឹងចាកចេញទៅកាន់ក្លិបBarcelona, Manchester Unitedនិង Paris St-Germain ។

ប្រសិនបើកីឡាករ Riyad Mahrez នៅតែទទូចចាកចេញនោះក្លិប Leicester City នឹងទាមទារតម្លៃខ្លួន៣០លានផោន ខណៈដែលក្លិបនេះបានទិញរូបគេពីក្លិប Le Havre របស់បារាំងតែ៤០ម៉ឺនផោន ប៉ុណ្ណោះ ៕

13493003_1137446932978433_1162254980_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print