សម្តេចតេជោ​ ហ៊ុន​ សែន​ ទទួលកំហុសច្បាប់ចរាចរណ៍ខណះជិះម៉ូតូអត់បានពាក់ពួកសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញៈ​ សម្តេចតេជោ​ ហ៊ុន​ សែន​ មានប្រសាសន៍មុននេះបន្តិចថាៈ​ ខ្ញុំបានដឹងជាមុនហើយថា បើទោះបីខ្ញុំសុំអភ័យទោសជាសាធារណៈហើយក៏ដោយ ក៏នគរបាលនៅតែផាកពិន័យខ្ញុំដដែល ព្រោះខ្ញុំបានសាងនូវកំហុសរួចស្រេចទៅហើយ។ ម៉្យាងទៀត អភ័យឯកសិទ្ធិសភាដែលចែងក្នុងរដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតគ្មានមាត្រាណាមួយផ្តល់សិទ្ធិឱ្យសមាជិកសភា ឬនាយករដ្ឋមន្ត្រីរួចផុតពីការផាកពិន័យដោយនគរបាលចរាចរណ៌នោះដែរ នៅពេលដែលយើងបំពានច្បាប់ទាំងមិនពាក់មួកសុវត្ថិភាព និងទាំងទោចក្រយានយន្តគ្មានផ្លាកលេខ។

ខ្ញុំទទួលបង់ពិន័យសំរាប់ខ្លួនឯងផង និងសំរាប់ប្អូនម្ចាស់ម៉ូតូផង បើទោះបីជាម៉ូតូអត់ផ្លាកលេខជាកំហុសរបស់ម្ចាស់ម៉ូតូក៏ដោយ ដើម្បីសម្រាលនូវការលំបាករបស់គាត់ និងទុកលទ្ធភាពឱ្យគាត់ទៅធ្វើផ្លាកលេខ។

សម្តេចបន្តថាៈ​ ខ្ញុំសូមកោតសរសើរដល់នគរបាលស្រុកស្រែអំបិលខេត្តកោះកុង ដែលអនុវត្តន៌ច្បាប់ដោយគ្មានការរើសអើង និងមិនខ្លាចអំណាចអ្នកធំរាប់ទាំងនាយករដ្ឋមន្ត្រីផង។

ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្រខ្ញុំទាំងអស់កុំថ្នាំងថ្នាក់ជាមួយនគរបាលដែលផាកពិន័យខ្ញុំតែផ្ទុយទៅវិញត្រូវលើកទឹកចិត្ត និងយកធ្វើជាគំរូនៃការអនុវត្តន៌ច្បាប់៕​

image image image image image

សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print