គយចេញ​ប្រតិបត្តិការក្តៅ​ឆែកឆេរទីតាំង១២កន្លែងរឹបអូសម៉ូតូអត់ពន្ធបាន៥៤គ្រឿងនៅស្រុកមេមុត

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ សមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំបានចេញប្រតិបត្តិការយ៉ាងក្តៅគគុក ដោយឆ្មក់ចុះទៅត្រួតពិនិត្យអាជីវកម្មលក់ម៉ូតូចំនួន១២កន្លែងនៅក្នុងស្រុកមេមុត

...
កាលពីព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៦ ។ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញម៉ូតូជាច្រើនប្រភេទរហូតដល់៥៤គ្រឿង មិនមានបង់ពន្ធនាំចូល ហើយបានរឹបអូសយកមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយ និង រដ្ឋាករខេត្ត ។

ប្រតិបត្តិការនេះធ្វើឡើងដោយមានការសហការគ្នារវាង កម្លាំងគយ និង រដ្ឋាករខេត្ត នគរបាលសេដ្ឋកិច្ចខេត្ត និងកម្លាំងអន្តរាគមន៍ ព្រមទាំងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចំនួន២រូប ក្នុងនោះមាន លោក ទៀវ ពណ្ណរាយ លោក ហាក់ សៀកលីម និងអមដោយមន្ត្រីក្រឡាបញ្ជីម្នាក់ផងដែរ ។

លោកវរសេនីយ៍ឯក គង់ វិចិត្រនាយការិយាល័យនគរបាលសេដ្ឋកិច្ចខេត្ត បានប្រាប់ឲ្យដឹងថា ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ស្នងការនគរបាលខេត្ត លោកបានដឹកនាំកម្លាំងមន្ត្រីក្រោមឱវាទជាច្រើននាក់ចុះសហការជាមួយសមត្ថកិច្ចគយខេត្តត្បូងឃ្មុំ ចុះទៅកាន់តែមួយគោលដៅក្នុងស្រុកមេមត់នាព្រឹកថ្ងៃខាងលើទទួលបានលទ្ធផលជោគជ័យ គឺបានឆែកឆេររកឃើញម៉ូតូចំនួន៥៤គ្រឿងដែលដាក់តាំងលក់មិនមានបង់ពន្ធនាំចូលនោះទេ ។ កន្លងមករូបលោកធ្លាប់បានចុះត្រួតពិនិត្យនៅតាមទីតាំងកន្លែងផ្សេង តែមិនទទួលបានលទ្ធផលល្អនោះទេ ចំពោះម៉ូតូដែលត្រូវបានដកហូតនៅស្រុកមេមត់នោះគឺភាគច្រើនត្រូវបានឈ្មួញនាំចូលមកពីប្រទេសវៀតណាម ។

លោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានប្រាប់ឲ្យដឹងថា កិច្ចប្រតិបត្តិការចុះទៅកាន់ស្រុកមេមត់នោះបានធ្វើឡើងតាំងពីព្រលឹមរហូតដល់វេលាម៉ោងប្រហែល១១ព្រឹក លើទីតាំងលក់ដូរចំនួន១២កន្លែង ដែលជាទ្រង់ទ្រាយធំ ហើយក៏មិនទាន់កំណត់ថា នឹងត្រូវចុះទៅកន្លែងណាទៀតដែរ ។ លោក នូ ស៊ីថា នាយកសាខាគយ និងរដ្ឋាករខេត្ត បានប្រាប់ឲ្យដឹងថា ដោយមានការណែនាំពីថ្នាក់លើ នាព្រឹកថ្ងៃទី២៣មិថុនានេះ រូបលោកបានចាត់ឲ្យកម្លាំងមន្ត្រីក្រោមឱវាទសហការជាមួយនគរបាលខេត្ត និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចំនួន២រូប បានចុះត្រួតពិនិត្យទីតាំងលក់ម៉ូតូចំនួន១២កន្លែង និងឃ្លាំងស្តុក៥កន្លែងទៀតក្នុងស្រុកមេមត់ បានរកឃើញម៉ូតូមិនបានបង់ពន្ធចំនួន៥៤គ្រឿង ត្រូវបាននាំមករក្សាទុកនៅជាបណ្តោះអាសន្ននៅសាខាគយ និង រដ្ឋាករខេត្តត្បូងឃ្មុំ ដោយតម្រូវឲ្យម្ចាស់មកបំពេញកាតព្វកិច្ចពន្ធអាការ និង ពិន័យតាមច្បាប់ជាធរមាន បើមិនដូច្នេះទេមិនអាចយកម៉ូតូត្រឡប់ទៅធ្វើអាជីវកម្មលក់ដូរវិញបានឡើយ ៕

image1038

image1039

image1037

image1040

image1041

ដោយ៖​ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print