មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស ស្រីចំនួន ១១នាក់ ត្រូវបានកម្លាំង ជំនាញឃាត់ខ្លួន

ចែករំលែក៖

ខេត្តតាកែវ៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស ស្រីចំនួន ១១នាក់ ត្រូវបានកម្លាំង ជំនាញនៃ

...
អធិការដ្ឋាននគរបាលក្រុងដូនកែវ សហការជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាល ស្រុកសំរោង ក្រោមការសម្របសម្រួលរបស់លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃទី២១-២២ និងទី២៣ ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចគោលដៅបីផ្សេងគ្នាៈ គោលដៅទី១ ស្ថិតនៅភូមិចុងថ្នល់ សង្កាត់បារាយណ៍ ក្រុងដូនកែវ ,គោលដៅទី២ ស្ថិតនៅភូមិរូង ឃុំលំចង់ ស្រុកសំរោង និងគោលដៅទី៣នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ ។

លោកវរសេនីយ៍ត្រី ឆាយ សាវុធ អធិការនគរបាលក្រុងដូនកែវ បានឲ្យដឹងថាៈ មុខសញ្ញាទាំង ១១នាក់ រួមមាន៖ ១/.ឈ្មោះ វន វង់ ភេទប្រុស អាយុ ៣៨ឆ្នាំ (អ្នកចែកចាយ) ២/.ឈ្មោះ ផាន់ ធារ៉ា ភេទប្រុស អាយុ ២២ឆ្នាំ (អ្នកប្រើប្រាស់) ៣/.ឈ្មោះ ស៊ឹម សំណាង ភេទប្រុស អាយុ ២៩ឆ្នាំ (អ្នកប្រសើប្រាស់) អ្នកទាំងបីរស់នៅភូមិរូង ឃុំលំចង់ ស្រុកសំរោង ៤/.ឈ្មោះ ពេជ្រ សុភាព ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិច្រេស សង្កាត់រកាក្នុង ក្រុងដូនកែវ ,៥/.ឈ្មោះ ជៀក ហេង ភេទប្រុស អាយុ ៤១ឆ្នាំ ,៦/.ឈ្មោះ ចែម ដេត ភេទប្រុស អាយុ២៧ឆ្នាំ ,៧/.ឈ្មោះ ចែម រ៉ូត ភេទប្រុស អាយុ២៥ឆ្នាំ, ៨/.ឈ្មោះ ចែម រាជ ភេទប្រុស អាយុ២៣ឆ្នាំ, ៩/.ឈ្មោះ ហេង ហ៊ី ភេទប្រុស អាយុ២៥ឆ្នាំ អ្នកទាំង០៥ រស់នៅភូមិក្រញូង ឃុំពោធិ៍អង្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ,១០/.ឈ្មោះ ប៉ុន ស្រីនាត ភេទស្រី អាយុ២៥ឆ្នាំ នៅភូមិពេជ្រចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង និង១១/.ឈ្មោះ សួង ចាន់ថេង ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិម្រាលធំ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

លោកអធិការបានបន្តថា ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចជំនាញបានដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀន០២កញ្ចប់ធំ ,ជញ្ជីងថ្លឹងមួយ ,ទូរស័ព្ទដែ ៥គ្រឿង ,ម៉ូតូ ២គ្រឿង ដាវ ២ដើម និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នកម្លាំងជំនាញ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅកាន់សាលាដំបូងខេត្តតាកែវ ដើម្បីចាត់ការតាមផ្លូវច្បាប់ ៕​

image

image

ដោយ៖​ សុខ​ ខេមរា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print