លោក អូស្មាន ហាស្សាន់ ៖ ចែកអំណោយមនុស្សធម៏ ជាកញ្ចប់ ស្រាយបួសរ៉ាម៉ាឌន ជួនប្រជាពលរដ្ឋក្រីក្រខ្មែរឥស្លាម ៣៥០គ្រួសារ នៅខណ្ឌឬស្សីកែវ

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ដ្រី និង រដ្ឋលេខាធិការ ក្រសួង ការងារ បណ្ដុះបណ្ដាល វិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មូស្លិមកម្ពុជា បាននាំអំណោយមនុស្សធម៏ ជាកញ្ចប់អាហារ ស្រាយបួស និងថវិកា មកចែកជូនបងប្អូនក្រីក្រខ្មែរឥស្លាមចំនួន ៣៥០ គ្រួសារ
កាលពីថ្ងៃទី២៦ មិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលក្នុងមួយគ្រួសារទទួលបាន ទឹកសេរ៉ូ១ដប ,ទឹកក្រូចមួយដប ,ទឹកផ្លែឈើ ២កំប៉ុង, ស្ករសរ១គីឡូក្រាម, មីមួយកញ្ចប់ធំ ត្រីខ១កេស ,ទឹកដោះគោ២កំប៉ុង, ផ្លើល្មើមួយគីឡូក្រាម និងថវិកាពីមឺុនរៀល ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ ថា៖ ពេលវេលានៃពិធីបួសរ៉ាម៉ាឌន កាន់តែចាកផុតបន្តិចម្តងៗ នៅសល់ប្រមាណតែងជាង១០ថ្ងៃទៀតប៉ុណ្ណោះ យើងនឹងបញ្ចប់ពិធីនេះ លោកសង្ឃឹមថាក្នុងឱកាសមួយខែនេះ បងប្អូន អ្នកបួស ទាំងអស់ និងបានសាង នូវអំពើរល្អ ព្រមទាំង សន្សំនូវ បុណ្យកុសល្ស ច្រើន ក្នុងនោះដែរ ការផ្សារភ្ជាប់ទំនាក់ទំនងរបស់អ្នកគ្រប់គ្នា ជាមួយអ្នកជិតខាង ការ ចូលរួមជាមួយសហគមទាំងមូលបានធ្វើអោយកាន់តែមានភាពស្និទ្ឋស្នាល និង ទទួលបានការហាត់ពត់លត់ដំច្រើនសម្រាប់ឆាកជីវិតរបស់យើង ។
លោកអូស្មាន ហាស្សាន់ បានរំលឹកថា៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានដោះស្រាយ និងអនុគ្រោះជាច្រើន ដល់សហគមន៍ខ្មែរឥស្លាមទាំងប្រទេសផងដែរ។រហូតដល់ពេលថ្មីៗនេះ រាជរដ្ឋាភិបាល ក៍បានសម្រេចជាគោលការណ៍បញ្ចូល គ្រូបង្រៀនខ្មែរឥស្លាម ប្រមាណ១៥០០នាក់ ទៅក្នុងក្របខណ្ឌ មន្ត្រីរាជការ នៃក្រសួងអប់រំ យុវជន និងកីឡា ដែលជាការជួយដោះ ស្រាយជីវៈភាពបងប្អូនប្រជាពលរដ្ឋខ្មែរឥស្លាម ទាំងមូល បានយ៉ាង ច្រើន បើគិតជាថវិកា ដែលសហគមន៍ខ្មែរ ឥស្លាម ទទួលបានសរុប ក្នុងមួយឆ្នាំៗ ប្រមាណ ៤លានដុល្លារ ឯណោះ ៕

image image image image image

ដោយ៖ សំរិត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print