ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីកម្លាំងសមត្ថកិច្ចចំរុះ ចុះទៅត្រួតពិនិត្យក្នុងសណ្ឋាគារយីហោហូមថោន ក្រោយមានករណីជនជាតិកាណាដាម្នាក់ដេកស្លាប់នៅលើគ្រែដោយមិនទាន់ដឹងមូលដ្ឋាន ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ នៅចំនុចសណ្ឋាគារយីហោហូមថោន ដែលមានទីតាំងលេខ៣៥ ផ្លូវលេខ១៧២ក្រុម១៩ភូមិ៥ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។
ជនបរទេសដេកស្លាប់នោះឈ្មោះBAINS VINNY ភេទប្រុស អាយុ៤៣ឆ្នាំមុខរបរទេសចរណ៍ ជនជាតិកាន់ណាដា ស្នាក់នៅបន្ទប់លេខ២០៨ជាន់ទី២ នៃសណ្ឋាគារខាងលើ និងកាន់លិខិតឆ្លងដែនលេខQJ៩៧៣០៩៨ ចូលស្នាក់នៅថ្ងៃទី២៥មិថុនា២០១៦ ។ ចំពោះករណីនេះដែលសមត្ថកិច្ចមិនទាន់បញ្ជាក់ថាការស្លាប់នេះមិនទាន់ដឹងមូលហេតុ រង់ចាំពេទ្យធ្វើកោសលវិច្ឆ័យ ៕
ដោយៈ ស ដារ៉ា
...