ខេត្តកណ្តាល ៖ ជនជាតិវៀតណាមម្នាក់ត្រូវនគរបាលឃាត់ខ្លួនបន្ទាប់ពីផឹកស្រាបៀរអង្គរអស់មួយកេសផឹកសុីជាមួយជនរងគ្រោះហើយបានទាស់សំដីនិងគ្នា ជនរងគ្រោះបានដេញវាយជនសង្ស័យរហូតដល់ផ្ទះទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានយកកូនកាំបិតចាក់ធ្លាយពោះវៀន។
ហេតុការណ៍ស្រវឹងស្រាបៀរអង្គរក្លាយជាទំនាស់បានកើតឡើង កាលពីវេលាម៉ោងប្រហែល២២និង០៥នាទីថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០១៦ នៅចំណុចភូមិក្បាលជ្រោយឃុំព្រែកគយ ស្រុកស្អាងខេត្តកណ្តាល។
នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះង្វៀង យុំាងផាប ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិវៀតណាម មានមុខរបរជាកម្មករសំណង់រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ចំណែកជនសង្ស័យឈ្មោះ វ៉ាងសុកភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មានមុខរបរកម្មករសំណង់ រស់នៅក្នុងភូមិ ឃុំជាមួយគ្នា។
នគរបាលបានបន្តថា មុនពេលកើតហេតុជនសង្ស័យនិងជនរងគ្រោះបន្ទាប់ពីធ្វើសំណង់ហត់នឿយរួចនោះ ក៏បានបបួលគ្នាបន្ថែម ចំនួន២នាក់ទៀត ទិញស្រាបៀរអង្គរចំនួន១កេសផឹកសុីលេងខណៈកំពុងផឹកនោះស្រាប់តែមានទំនាស់ពាក្យដីនិងគ្នា ប៉ុន្តែ២នាក់ផ្សេងទៀតមិន ទំនាស់ទេ ដោយជជែកគ្នាតឹងសរសៃកររៀងៗខ្លួន ទើបបណ្តាលឲ្យជនរងគ្រោះខឹងច្រឡោតស្ទះមកវាយជនសង្ស័យ ចំណែកជនសង្ស័យដោយខ្លួនមានមាឌតូចជាងជនរងគ្រោះ ក៏រត់ចេញទៅផ្ទះ ហើយជនរងគ្រោះនៅតែបន្តដេញតាមវាយទើបធ្វើឲ្យជនសង្ស័យទ្រាំមិនបានក៏ចូលទៅយកកូនកាំចាក់ទៅជនគ្រោះចំពោះផ្នែកខាងស្តាំបណ្តាលឲ្យធ្លាយពោះវៀន ក្រោយមកនគរបាលប៉ុស្តិ៍ព្រែកគយចុះទៅដល់ជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនាំយកមកសាកសួរនិងបញ្ជូនទៅកាន់អធិការដ្ឋានដើម្បីចាត់ការទៅតាមនិតិវិធី។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅកានមន្ទីរពេទ្យបង្អែកស្រុកស្អាងដើម្បីព្យាយាមជាបន្ទាន់៕
ដោយ ស្អាង