បើករថយន្តទាំងស្រវឹងជ្រុលទៅបុកអ្នកជិះម៉ូតូស្លាប់ម្នាក់នៅកៀនស្វាយ

ចែករំលែក៖

កណ្តាលៈ​ មានជនរងគ្រោះម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារអ្នកបើកបរស្រវឹងបើករថយន្តបុកជាមួយម៉ូតូចំពីមុខពេញទំហឹងកាលថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៦វេលាម៉ោង១៧.៣០នាទីស្ថិតត្រង់ចំណុចផ្លូវជាតិលេខ១១០​ ក្នុងភូមិឬស្សី​ ឃំុឈើទាល​ ស្រុកកៀនស្វាយខេត្តកណ្តាល។
ជនរងគ្រោះមានឈ្មោះអេង.បញ្ញា​ ភេទប្រុស​ អាយុ២២ឆ្នាំរស់នៅភូមិឃំុកើតហេតុ​ មុខរបរអ្នកបើករថយន្តដឹកដីបើកម៉ូតូម៉ាកDukeពាក់ស្លាកលេខភ្នំពេញភ្នំពេញ១CT.៤៧.៧៧និងបានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត​ លុះមកដល់ត្រង់ចំណុចខាងលើស្រាប់តែមានរថយន្ត០១គ្រឿងម៉ាកVistoពាក់ស្លាកលេខភ្នំពេញ2S-2830
ពណ៍លឿងបើកក្នុងទិសដៅផ្ទុយគ្នាបើកបរដោយឈ្មោះ វុត្ថាហៅបូ​ណា​ ពិសី២​ រស់នៅឃំុកំពង់ស្វាយនិងមានស្ថានភាពស្រវឹងស្រានិងល្បឿនលឿនបានមកដល់ត្រង់ចំណុចខាងលើបានបុកជាមួយម៉ូតូចំពេញទំហឹងនិងបានអូសម៉ូតូចម្ងាយ៤៥ម៉ែត្រទើបរថយន្តឈប់ ហើយអ្នកបើកបររត់គេខ្លួនបាត់តែសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ សំខាន់នៅត្រង់ថាសមត្ថកិច្ចហ៊ានចាប់ឬអត់..!។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែងហើយបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីដោយឡែករថយន្តនិងម៉ូតូយកទៅរក្សាទុកនៅអធិការស្រុកបន្តនិតិវិធី៕​

image image image image

ដោយៈសណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print