លោក អូស្មាន ហាស្សាន់៖ នាំអំណោយមនុស្សធម៌របស់អង្គការបារំាង LIFE ចែកជូនអ្នក​ទីទ័ល​ក្រ ខ្មែរអ៊ិស្លាម ១០០គ្រួសារ នៅសង្កាត់ជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ៖ លោកអូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងរដ្ឋលេខាធិការក្រសួងការងារ បណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានអង្គការមូលនិធិ​អភិ​វឌ្ឍន៍មុស្លិមកម្ពុជា បាន​នាំយកអំណោយ​មនុស្ស​ធម៌ក្នុងខែបួសរ៉ាម៉ាឌនរបស់អង្គការបារំាង LIFE  មកចែកជូនបងប្អូនទីទ័លក្រីក្រខ្មែរអ៊ិស្លាម​ចំនួន​១០០គ្រួសារ ស្ថិតនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ។​ ពិធីនេះបានធ្វើ​ឡើងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០១៦ ស្ថិតនៅវិហារអ៊ិស្លាម ភូមិឯករង្សី សង្កាត់ជ្រោយចង្វា។

...

អំណោយមនុស្សធម៌ដែលយកមកចែកជូនបងប្អូនខ្មែរអ៊ិស្លាមនៅពេលនេះ ក្នុ​ងមួយ​​​គ្រួ​សារ​​ទទួល​បាន អង្ករ២៥គីឡូ,មីឡូ៤​កំប៉ុង, ស្ករសរ៣គីឡូក្រាម  ,ប្រេងឆា២លីត្រ, មី១កេះធំ ,ត្រីខមួយយូរ, ទឹកដោះគោមួយយួរ, មីម៉ាម៉ា​មួយ​កេះ​ និងថវិកា២ម៉ឺនរៀលផងដែរ។ អំណោយដែលយកមកប្រគល់ជូននៅពេលនេះ ជាការ​ឧបត្ថម្ភរបស់ប្រជាជនសាសនិកអ៊ិស្លាមនៅប្រទេសបារាំង តាមរយៈអង្គការសម្ព័ន្ធអ៊ិស្លាមបារាំងដើម្បីអប់រំ (LIFE)។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្នុងឳកាសខែបួសរ៉ាម៉ាឌន របស់សាសនាអ៊ិស្លាមនេះ​ អង្គការបារំាង LIFE  ជាអង្គការដៃគូរ ជាមួយអង្គការមូនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ដែលកាលពីពេលថ្មីៗ​នេះ អង្គការមួយនេះក៏បានផ្តល់ជូនសហគមន៍​ នូវអណ្តូងទឹកអនាម័យ និងចែកអំណោយ​ជូនប្រជាជន​ក្រីក្រ មួយចំនួនផងដែរ ។ លោកបន្ដថា៖  ក្នុងនាមតំណាងជួសមុខឲ្យបងប្អូនខ្មែរអ៊ិស្លាមទំាងអស់ លោក​សូមអគុណដល់ភាគីម្ចាស់ជំនួយ ដែលដឹកនាំដោយលោក Ali Tuati  បានគិតគូរ និងដឹងពីទុកធុរៈ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្រីក្រនៅសហគមន៍ដែលកំពុងខ្វះខាតនូវសម្ភារៈ និងថវិកាដើម្បីយក​មក​ដោះ​ស្រាយជីវភាពបានមួយគ្រាក្នុងឳកាសនៃខែបួសរ៉ាម៉ាឌនរបស់សាសនាអ៊ិស្លាមនេះ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ សមិទ្ធផលទាំងនេះក៏មានការខិតខំ​ប្រឹង​ប្រែងរបស់សមាគម និងសហគមន៍អ៊ិស្លាមដែលបានទទួលអំណោយនានា ពីសប្បុរស​ជនអន្តរជាតិ ដើម្បីយកមកកសាង​អភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការីកចម្រើន។ នេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាព សុខ​ដុម​​រមនា គ្មានការ​រើស​អើងពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហា​សេនា​បតីតេ​ជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ក្នុងនាមសហគមន៍ ខ្មែរអ៊ីស្លាម​ទំាងមូល​លោក​មានមោទនៈភាពណាស់ ជាមួយរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹក​នាំដោយសម្តេចអគ្គមហា​សេនាបតី​តេជោហ៊ុន សែន ដែលធ្វើឲ្យ​ប្រទេសជាតិពីមុនមកធ្លាប់តែជាវាលពិឃាត ការកាប់សម្លាប់ រង្គាល មនុស្ស ពូជសាស្រ្ដជាតិឯង សង្រ្គាមរ៉ាំ​រ៉ៃ កន្លងមក​ ។

សម្ដេចបានខិតខំប្រែក្លាយពីរបបរ​ដ៏ខ្មៅ​ងងឹតឲ្យទៅជាប្រទេ​សមួយមានសុខសន្តិភាព មានសុខដុមរមនា ដល់សង្គមជាតិ និងផ្ដល់​សេក្ដីសុខ​សាន្ដ ​ដល់បងប្អូន ប្រជាពលរដ្ឋទូទៅ។ ការរស់រានប្រកបមុខរបរស្របតាមប្រជាធិបតេយ្យពេញលេញ ការ​គោរព​សិទ្ធិមនុ​ស្ស សិទ្ធិជំនឿសាសនា រហូតដល់សព្វថ្ងៃនេះ   បច្ចុប្បន្ន ពុំមានប្រទេសណាមួយ ផ្តល់​ភាព​កក់ក្តៅ​ និងធ្វើការគ្រប់គ្រង​ ជំនឿសាសនា ផ្ដល់ភាព សុខដុមរមនា របស់ខ្លួនគ្រប់ជាតិសាសន៍ ដូចដែលកម្ពុជា​បាន  និងកំពុងធ្វើនោះឡើយ ៕

c3

zc7

af48

z2

as1

vc4

x3

ដោយ៖ សំរិត

1111

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print