ប្រជាពលរដ្ឋជាង ១០០នាក់មកពីគ្រប់បណ្ដាលខេត្តធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ក្រោយចាញ់បោកលុយអស់រាប់លានដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៦ នេះ ប្រជាពលរដ្ឋដែលនាំគ្នាមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាប្រមាណជាង ១០០នាក់ បានមកប្រជុំគ្នាធ្វើការតវ៉ានៅមុខក្រុមហ៊ុន EBC ដែលមានទីតំាង ក្នុងអគារជួលមួយកន្លែង ស្ថិតនៅលើ ផ្លូវ៣៣៦ កែង ផ្លូវលេខ២៦១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ក្នុងបំណងឲ្យក្រុមហ៊ុន EBC សងប្រាក់ឲ្យពួកគាត់វិញ បន្ទាប់ពីពួកគាត់ត្រូវបានក្រុមហ៊ុនបោកអស់រាប់លានដុល្លារអាមេរិក ។

...

ករណីប្រជាពលរដ្ឋធ្វើការតវ៉ានេះ បន្ទាប់ពីក្រុមហ៊ុនមិនបានទូទាត់បា្រក់សំណងដែលក្រុមអ្នកតវ៉ាបានដាក់តម្កល់ក្នុងក្រុមហ៊ុនជាថ្នូរទៅនឹងបានការប្រាក់១០ភាគរយតាមការសន្យារបស់ក្រុមហ៊ុន ។ ប៉ុន្តែមកដល់ពេលនេះ ក្រុមហ៊ុនដែលដឹកនំាដោយឈ្មោះ ហួត សុវណ្ណ នាយកប្រតិបត្តិ និងឈ្មោះ ជី ហ្គោសាលី អត់ព្រមសងប្រជាពលរដ្ឋទេ ។

តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋដែលរងគ្រោះបានឲ្យដឹងថា ពួកគេជាជនរងគ្រោះមកពីគ្រប់ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជា បានបង់លុយឲ្យទៅក្រុមហ៊ុនម្នាក់ៗយ៉ាងតិចណាស់ពី ៣.០០០ទៅរាប់មុឺនដុល្លារដោយអ្នកខ្លះបានលក់គោ ក្របីដើម្បីយកលុយមកដាក់នៅក្រុមហ៊ុននេះបានប្រាក់ការស៊ី ។ ប្រជាពលរដ្ឋបានបន្តឲ្យដឹងថា
ក្រុមហ៊ុនឲ្យការប្រាក់១០ភាគរយបែបនេះហើយ ទើបប្រជាពលរដ្ឋលក់គោ ក្របី ជ្រូក មាន់ ទា លុយមកដាក់ឲ្យក្រុមហ៊ុន ។ មុនដំបូងពួកគាត់ដាក់ប្រាក់ ១០.០០០ដុល្លារ គាត់ទទួលបានការប្រាក់ ១.០០០ដុល្លារ ឃើញដូច្នេះប្រជាពលរដ្ឋជាច្រើននាក់ទៀតក៏បានតាមគ្នា ដោយអ្នកខ្លះយកប្លង់ដី ផ្ទះទៅដាក់ធនាគារថែមទៀត ។ ប៉ុន្តែនៅពេលយកការប្រាក់បានតែ២ទៅ៣ខែក៏ស្រាប់តែក្រុុមហ៊ុនលែងផ្តល់ប្រាក់ការនោះតែម្តងដោយថា ចាំខែនេះ ចាំខែនោះរហូត។

លុះមកដល់ព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ ពោលគឺក្រោយពីក្រុមហ៊ុនបានបង្ហោះព័ត៌មានតាមប្រព័ន្ធសង្គមហ្វេសបុក ដូចសព្វមួយដងថា នៅថ្ងៃទី២៧ ខែមិថុនា នេះ ក្រុមហ៊ុនទូទាត់ប្រាក់ឲ្យនោះទើបពួកគាត់មកក្រុមហ៊ុនខាងលើតែម្តង ប៉ុន្តែដឹងអីពេលមកដល់ក្រុមហ៊ុនមិនឃើញស្រមោលនាយកក្រុមហ៊ុនឬអ្នកទទួលខុសត្រូវឡើយ ពោលគឺក្រុមហ៊ុនត្រូវបានបិទទ្វាតែម្តង។

ប្រជាពលរដ្ឋបន្តថា ពួកគាត់លែងចង់បានការប្រាក់អីគេនោះទៀតហើយ គឺពួកគាត់ចង់បានតែប្រាក់សុទ្ធរបស់ពួកគាត់មកវិញតែប៉ុណ្ណោះ ។ ដូច្នេះហើយពួកគាត់សុំស្នើទៅសម្តេចតេជោ ហ៊ុន សែន ជួយអន្តរាគមន៍ដោះស្រាយជូនពួកគាត់ផង បើមិនដូច្នេះទេពួកគាត់ច្បាស់ជាស្លាប់មិនខានឡើយ ។ ជាងនេះទៅទៀតពួកគាត់ក៏បានទាមទារឲ្យអាជ្ញាធរផ្តន្ទាទោសជនទំាងពីរខាងលើតាមច្បាប់ផងដែរ ។

មន្ត្រីនគរបាលខណ្ឌទួលគោកបានឲ្យដឹងថា ក្រុមហ៊ុនខាងលើបានបិទទ្វាប្រមាណ៣ខែមកហើយ ហើយក៏មានប្រជាពលរដ្ឋជាច្រើននាក់ពិសេសភាគច្រើនគឺប្រជាពលរដ្ឋមកពីបណ្តាខេត្ត បានមកដល់ទីនេះ ដើម្បីជំរុញឲ្យក្រុុមហ៊ុនសងលុយមកពួកគាត់វិញ ប៉ុន្តែមិនបានផលមកវិញទេ បានត្រឹមតែទឹកភ្នែកត្រឡប់ទៅផ្ឋះវិញ។

គួររំឮកថា កាលពីខែមិថុនា ឆ្នាំ២០១៥ សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានមានប្រសាសន៍ឲ្យក្រុមហ៊ុនខាងលើសងប្រាក់ទៅប្រជាពលរដ្ឋវិញ ប៉ុន្តែក្រុមហ៊ុននេះមិនអនុវត្តន៍តាម ដោយតំណាងក្រុមហ៊ុនគ្រាន់តែនិយាយថា ចំាថ្ងៃនេះថ្ងៃនោះ រហូតមកដល់ពេលនេះមានរយៈពេលជាងមួយឆ្នាំហើយ ក្រុមអ្នកតវ៉ាទំាងនោះមិនទាន់ទទួលបានលុយសូម្បីតែមួយកាក់មួយសេន ។ ពាក់ព័ន្ធនឹងរឿងនេះភ្នាក់ងារកាសែត នគរដ្រេហ្គន មិនអាចសុំការបកស្រាយណាមួយពីខាងក្រុមហ៊ុននេះបានឡើយ ដោយមានប្រភពមួយលួចបង្ហើបនៅកន្លែងតវ៉ានោះឲ្យដឹងថា ឈ្មោះ ហូត សុវណ្ណ និង ជី ហ្គោសាលី បានយកលុយពីអតិថិជនជាង ៤ម៉ឺននាក់ទៅទិញខុនដូ និងវីឡាយ៉ាងស្កឹមស្កៃផងដែរ ៕

1 (1)

1 (2)

1 (3)

1 (4)

1 (5)

ដោយ៖ ស ដារ៉ា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print