ខ្សឹបដាក់ត្រចៀក ៖ ឈ្មួញ ឡាច ថារី កំពុងបូមខ្សាច់នៅស្រុកកំពង់សៀមបំពានច្បាប់

ចែករំលែក៖

ប្រភពពីប្រជាពលរដ្ឋរស់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានឲ្យដឹងថាឈ្មួញឈ្មោះ ឡាច ថារី កំពុងធ្វើសក្មមភាពបូមខ្សាច់យ៉ាងគឃ្លើនក្នុងខណៈដែលអាជ្ញាប័ណ្ណ របស់ខ្លួនអស់សុពលភាព។

...

ប្រជាពលរដ្ឋសង្ស័យថា មានការបើកដៃពីលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម ទើបឈ្មួញឈ្មោះ ឡាច ថារី ហ៊ានធ្វើអ្វីៗស្រេចតែអំពើចិត្តដូចសព្វថ្ងៃនេះ។

ថ្មីៗនេះលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម បានឲ្យដឹងថាអាជ្ញាប័ណ្ណរបស់ឈ្មួញឈ្មោះ ឡាច ថារី ពិតជាហួសសុពលភាពមែន ហើយថាការដែលម្ចាស់អាជីវកម្មអាចបន្តបូមខ្សាច់បាននោះ គឺដោយសារគេបានដាក់ពាក្យសុំសិទ្ធិបន្តធ្វើអាជីវកម្មរួចហើយ។ សំដីរបស់លោក លី ចាន់ធី បែបនេះមានន័យថា លោកជាអ្នកនៅពីក្រោយខ្នងបទល្មើសបូមខ្សាច់របស់ឈ្មួញឈ្មោះ ឡាច ថារី យ៉ាងច្បាស់ក្រឡែតព្រោះតាមច្បាប់ឈ្មួញមិនអាចបូមខ្សាច់បានទេ នៅពេលអាជ្ញាប័ណ្ណរបស់ខ្លួនហួសសុពលភាព ។

មន្ត្រីមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម បានឲ្យដឹងថាគ្រប់អាជីវកម្មបូមខ្សាច់ក្រោយពេលអាជ្ញាប័ណ្ណរបស់ខ្លួន ហួសសុពលភាព គឺម្ចាស់អាជីវកម្មត្រូវរៀបចំឯកសារបែបបទសុំបន្តសិទ្ធិពីមន្ទីរ រ៉ែនិងថាមពល មុនពេលដែលអាជ្ញាប័ណ្ណត្រូវផុតកំណត់រយៈពេល២ខែ។ ប៉ុន្តែករណីឈ្មួញឈ្មោះ ឡាច ថារី ហាក់ដូចជាមានអាទិភាពពិសេសដោយមានការឃុបឃិតជាមួយលោក លី ចាន់ធី ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពង់ចាម ទើបហ៊ានបន្តធ្វើសកម្មភាពបូមខ្សាច់នៅភូមិតាមាង ឃុំកោះរកា ស្រុកកំពង់សៀម ដោយគ្មានញញើតអ្វីទាំងអស់ ៕

Hong-0462

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print