លោក នេត្រ ភក្ត្រា ៖ ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ !

ចែករំលែក៖

ភ្នំពេញ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានមានប្រសាសន៍កោតសរសើរដល់កិច្ចខិតខំស្រាវជ្រាវរបស់ក្រុមអ្នកវិទ្យាសាស្ត្ររបស់ក្រសួងបរិស្ថាន និងអង្គការ WWF ហើយបានថ្លែងលើកទឹកចិត្តដល់ក្រុមការងារឲ្យបន្តស្រាវជ្រាវ ការពារ និងគ្រប់គ្រងតំបន់ទីជម្រកសត្វក្រៀលនេះ និងសត្វព្រៃទាំងអស់ក្នុងដែនជម្រកឲ្យបានកាន់តែប្រសើរដើម្បីថែរក្សាសត្វព្រៃ និងធនធានធម្មជាតិឲ្យគង់វង្សសម្រាប់ជាប្រយោជន៍ដល់ការអភិរក្ស និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋានយូរអង្វែង។ឯកឧត្តមបានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ដល់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេលកន្លងមកក្រោមកិច្ចសហការរវាងក្រសួងបរិស្ថាន ជាមួយនឹងអង្គការដៃគូពាក់ព័ន្ធនានាក្នុងកិច្ចខិតខំប្រឹងប្រែងការពារ និងអភិរក្សធនធានធម្មជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជាជារួម និងដោយឡែកកិច្ចសហការរវាងក្រសួងបរិស្ថានជាមួយអង្គការ WWF ក្នុងការគ្រប់គ្រងដែនជម្រកសត្វសំបូរនេះ។ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ កម្ពុជាមានឱកាសពេញលេញ និងលទ្ធភាពគ្រប់គ្រាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។

លោកថ្លែងថា៖ ខ្ញុំសូមអំពាវនាវដល់ប្រជាជនក្នុងសហគមន៍មូលដ្ឋានទាំងអស់ដែលរស់នៅជុំវិញតំបន់ការពារធម្មជាតិឲ្យបញ្ឈប់ការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់ ហើយមកចូលរួមក្នុងសកម្មភាពអភិរក្សឲ្យកាន់តែសកម្មបន្ថែមទៀតជាមួយរាជរដ្ឋាភិបាល និងអង្គការដៃគូ និងអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបញ្ឈប់ការលក់ ទិញបរិភោគសាច់សត្វព្រៃ ដើម្បីយើងរួមគ្នាបញ្ចប់វិបត្តិអន្ទាក់ និងការជួញដូរសត្វខុសច្បាប់នៅកម្ពុជា ហើយរួមគ្នាជំរុញការអភិរក្សធនធានសត្វព្រៃ និងជីវៈចម្រុះឲ្យបានកាន់តែប្រសើរសម្រាប់ពង្រឹងវិស័យអេកូទេសចរណ៍ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឲ្យរុងរឿងថែមទៀត»

របកគំហើញថ្មីនាពេលនេះនាំមកនូវក្តីសង្ឃឹមសម្រាប់ការអភិរក្សសត្វស្លាបទាំងក្នុងតំបន់ការពារ និងជម្រកធម្មជាតិផ្សេងទៀតនៅទូទាំងប្រទេសកម្ពុជា។ សូមបញ្ជាក់ផងដែរនៅឆ្នាំ២០២១ ប្រទេសកម្ពុជាបានកត់ត្រាចំនួនសត្វក្រៀលសរុប ចំនួន ១៥៦ ក្បាល ក្នុងក្របខ័ណ្ឌនៃជំរឿនសត្វនេះតាមបណ្តាតំបន់ទីជម្រកសំខាន់ៗនៅទូទាំងប្រទេស។

លោក ប៊ូ វរសក្ស នាយកអង្គការជីវិតធម្មនៅកម្ពុជា បានមានប្រសាសន៍ថា«​​ ប្រទេសកម្ពុជានៅមានវត្តមានសត្វក្រៀលក្នុងទីជម្រកធម្មជាតិក្នុងចំនួនមួយគួរអោយកត់សំគាល់ ប៉ុន្តែសត្វនេះកំពុងប្រឈមនិងកត្តាគំរាមកំហែងជាច្រើនដែលយើងត្រូវរួមគ្នាដោះស្រាយជាបន្ទាន់។ ឈ្លាតក្នុងឳកាសនេះខ្ញុំបាទសូមថ្លែងអំណរគុណដល់ឯកឧត្តមរដ្ខមន្ត្រីក្រសួងបរិស្ថានដែលបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលកម្ពុជាដើម្បីគាលគរធនធានក្នុងការអនុវត្តផែនការអភិរក្សសត្វក្រៀលរយះពេល១០ឆ្នាំ(២០២០២០៣០)នៅកម្ពុជា។»«យើងសង្ឃឹមថាតាមរយះការខិតខំប្រឹងប្រែរបស់ក្រុមការងារដែលដឹកនាំដោយក្រសួងបរិស្ថាននិងមានការចូលរួមពីរដ្ឋបាលព្រៃឈើនិងអង្គការសំខាន់ៗមួយចំនួនដូចជាអង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC), អង្គការសមាគមនអភិរក្សសត្វព្រៃ (WCS), អង្គការដីសើមនិងសត្វស្លាបទឹក(WWT), អង្គការមូលនិធិសលកសម្រាប់អភិរក្សធម្មជាតិ (WWF), មជ្ឈមណ្ឌលអង្គរសម្រាប់អភិរក្សជីវៈចម្រុះ (ACCB) កត្តាគំរាមកំហែងដស់សត្វក្រៀលដែលបានចែងក្នុងផែនការ១០ឆ្នាំនិងត្រូវបានដោះស្រាយ សត្វក្រៀលយើងនិងបន្តកើនឡើងវិញ»

...

ដោយ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print