ខេត្តកោះកុង៖ លោកវរសេនីយ៍ឯក លឹម សែងច័ន្ទ អធិការស្រុកកែវសីមា បានឱ្យដឹងនៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា៖ មុខសញ្ញាគ្រឿងញៀនប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញស្រុក ចុះស្រាវជ្រាវបង្ក្រាបនិងឃាត់ខ្លួនរួមនិងវត្ថុតាងជាក់ស្ដែង។
លោកអធិការស្រុក បន្តថា ករណីបង្រ្កាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នៅសារធាតុញៀនខាងលើនេះ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី២ ខែសីហាម្សិលមិញនេះ នៅចំណុចព្រែក២ ភូមិ៣ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោកអធិការស្រុកមណ្ឌលសីមា បានឱ្យដឹងទៀតថា៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហ៊ុន សុភា ហៅ ហ៊ិន ម៉ាប់ ភេទប្រុស អាយុ៤៣ ឆ្នាំ ជនជាតិខ្មែរ។ ២-ឈ្មោះ ធី ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិ វៀតណាម។
ចំណែកវត្ថុតាងដកហូតរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀន ចំនួន ០៤កញ្ចប់ធំ; ទូរស័ព្ទ ០១គ្រឿង ;ទឹកប្រាក់ ៨ម៉ឺនរៀល និងសម្ភារៈសំរាប់វិចខ្ចប់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត៕ដោយ៖អរុណរះ