ស្វែងយល់ អំពី ជំងឺមហារីកក្រពះ !

ចែករំលែក៖

ភ្នំពេញ : មហារីកក្រពះកើតឡើងនៅពេលដែលកោសិកានៃជញ្ជាំងក្រពះរីកលូតលាស់មិនឈប់ ក្រោមទម្រង់កាចសាហាវ។

ក- មូលហេតុឲ្យពិតប្រាកដនៃជំងឺនេះ គឺមិនទាន់ដឹងនៅឡើយទេ កត្តាបង្កនៃជំងឺនេះមានដូចជា៖
– មានមេរោគក្រពះ Infection à helicobacter Pylori
– កត្តាចំនីអាហារ ចំណីអាហារប្រៃ, ចំនីអាហារផ្អាប់ និងមានផ្សែង
– មានគ្រួសារកើតជំងឺមហារីក
– ជក់បារី និងពិសាស្រា

ខ- រោគសញ្ញានៃជំងឺកាចសាហាវនេះគឺ ៖
– ឈឺចុងដង្ហើម, ឆ្អល់ពោះ
– អត់រំលាយអាហារ
– ស្រកទំងន់ រឺមិនឃ្លានអាហារ
– លាមកខ្មៅ
– ចង្អោរ និងក្អួត
– ស្លេកស្លាំង

គ- ដើម្បីដឹងថាអ្នកជំងឺកើតជំងឺមហារីកក្រពះយើងត្រូវ៖
– ធ្វើការឆ្លុះក្រពះ និងច្រឹបសាច់យកទៅពិនិត្យ

ឃ- ជំងឺមហារីកក្រពះ ត្រូវបានព្យាបាលដោយ ៖
– ការវះកាត់
– ការចាក់ថ្នាំគីមី
– ការបញ្ចាំងកាំរស្មី

ង- យើងអាចការពារជំងឺមហារីកក្រពះបានដោយ៖
– ពិសារសាប, ជៀសវាងចំណីអាហារកំប៉ុង រឺផ្អាប់
– ពិសារផ្លែឈើស្រស់ និងបន្លែទៀតទាត់
– រក្សាទំងន់ដោយការហាត់ប្រាណ
– ចៀសវាងជក់បារី និង ពិសាស្រា

ជំងឺមហារីកក្រពះ អាចព្យាបាលជាសះស្បើយ បើយើងរកឃើញវាទាន់ពេលវេលា។
សូមពិគ្រោះ និងព្យាបាលជំងឺជាមួយគ្រួពេទ្យឯកទេសនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីរក្សាសុខភាពលោកអ្នក ឲ្យបានរឹងមាំសម្រាប់គ្រួសារអ្នក មិត្តភក្តិអ្នក ព្រមទាំងមនុស្សជាទីស្រលាញ់របស់អ្នក និងសង្គមជាតិទាំងមូល៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print