ភ្នំពេញ៖ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ កោះហៅឲ្យចូលរួមសវនាការ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦ ខាងមុខនេះ ។
...
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឲ្យដឹងថា លោក កឹម សុខា ទំនងមិនហ៊ានចូលខ្លួនតាមការកោះហៅរបស់សាលាឧទ្ធរណ៍ នោះទេ ។ ហេតុផលមួយចំនួន ត្រូវបានអ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងថា កាលពិធីនៅខេត្តសៀមរាប ក៏លោក កឹម សុខា មិនហ៊ានទៅ សូម្បីចេញពីទីស្នាក់ការគណបក្សសង្គ្រោះជាតិ ក៏មិនហ៊ានចេញ ចុះទម្រាំចូលរួមសវនាការនៅសាលាឧទ្ធរណ៍ ដែលមានក្រុមអ្នកសារព័ត៌មានជាច្រើនចោមរោមសួរសំណួរ មានរឿងអ្វីដែលលោក កឹម សុខា ហ៊ានទៅចូលរួមនោះ៕
ដោយ៖ សហការី
...