លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​៖​ ឃាត់ខ្លួន​មនុស្ស​៣នាក់​ រួម​នឹង​អាវុធ​ខ្លី​មួយដើម​ ក្នុងករណីចាប់​ជំរិត​

ចែករំលែក៖

ខេត្តព្រះសីហនុ​៖​ លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ បានឱ្យដឹងនៅរសៀល​ថ្ងៃ​អង្គារ​ទី​២២​ ខែសីហា​ ឆ្នាំ​២០២៣នេះថា៖​ លោកបានដឹកនាំកម្លាំងជំនាញ​ បើកប្រតិបត្តិការបង្រ្កាប​ និងចាប់ឃាត់ខ្លួន​មនុស្ស​ចំនួន​៣នាក់​ ពាក់ព័ន្ធ​ករណីចាប់​ជំរិត​ រួម​នឹង​អាវុធ​ខ្លី​មួយដើម​ព្រមទាំង​រថយន្ត​ជិះ​ធ្វើ​សកម្មភាព​ផងដែរ​។

សូម​ជម្រាប​ថា​ យោងតាម​រយៈ​វីដេអូ​ឃ្លីប​មួយបានបង្ហាញថា​ មានរថយន្ត​ស៊េរីទំនើប​ចំនួន​ពីរគ្រឿង​ បានធ្វេី​សកម្មភាព​បាញ់​គ្នា​ នៅរង្វង់មូល​តោពីរ​ ក្នុងក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ កាលពីវេលាម៉ោង​ប្រមាណជា​ ១១​ និង៣០នាទីព្រឹក​ថ្ងៃ​ទី២២​ ខែសីហា​ ឆ្នាំ​២០២៣នេះ​ បង្កការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ និង​កម្លាំង​សមត្ថកិច្ច​ចុះទៅជួយអន្តរគមន៍ភ្លាមៗ​ដោយឃាត់ខ្លួន​ក្រុមជនសង្ស័យ​ទាំងនោះយកមកសាក​សួរ​ ដេីម្បីបន្តនីតិវិធី​ច្បាប់​។

...

លោកឧត្តមសេនីយ៍ទោ​ ជួន​ ណារិន្ទ​ បានគូសបញ្ជាក់ថា​ បច្ចុប្បន្ន​លោកកំពុង​ដឹកនាំ​កម្លាំងជំនាញ​ ចុះស្រាវជ្រាវ​តាមចាប់ខ្លួន​បក្ខពួក​ក្រុម​ចាប់ជំរិត​ទាំងអស់​ យកមកដាក់ទោសតាមច្បាប់៕ ដោយ៖ស​ តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print