ភ្នំពេញ៖មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការសហការបង្កើតនិង ដំណើរការស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥ នៅ ឯទីស្តីការក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា ការបង្កើតស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃនេះគឺក្រសួងមហាផ្ទៃរួមជាមួយដៃគូរឯកជនគ្រោងនិងចំណាយដើមទុន ប្រមាណជាង៣០លានដុល្លាអាមេរិក។ ដោយឡែកស្ថានីយ៍វិទ្យនិងទូរទស្សន៍នឹងដាក់ឲ្យដំណើរ ការផ្សាយសាកល្បងនៅដើមឆ្នាំ២០១៦ រហូតដល់ពាក់កណ្តាលឆ្នាំ២០១៦ស្ថានីយ៍វិទ្យុនិងទូរ ទស្សន៍នេះនឹងដាក់ឲ្យដំណើរការផ្សាយជាផ្លូវការ។
បើយោងតាមរបាយការរបស់នាយឧត្តមសេនីយ៍ ម៉ៅ ប៊ុនណារិន អគ្គនាយក នៃអគ្គ នាយកដ្ឋានភស្តុភា និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃបានបញ្ជាក់បន្ថែមឲ្យដឹងថា ទូរទស្សន៍មហាផ្ទៃ មានកាណាល់ប៉ុសិ៍្តលេខ៦១ និងវិទ្យុFMលេខ៩០.២៥មេហ្គាហឺត។ តាមផែនការមេគម្រោងនៃ ការបង្កើតទូរទស្សន៍នេះ នឹងរៀបចំឲ្យទៅជាស្ថានីយ៍ទូរទស្សន៍ដោយផ្សាយប្រើបច្ចេកវិទ្យាប្រព័ន្ធ ផ្សាយឥតខ្សែរ ហើយផ្សាយតាមបែបប្រព័ន្ធឌីជីថលទំនើបទូរស័ព្ទចល័តនិងផ្សាយតាមប្រព័ន្ធ ផ្សេងៗទៀត តាមប្រព័ន្ធផ្កាយរណប តាមប្រព័ន្ធស្តងដាអន្តរជាតិនិងអាចមើលបានទាំងក្នុងនិង ក្រៅស្រុកផងដែរ។
នាយឧត្តមសេនីយ៍បញ្ជាក់ឲ្យដឹងទៀតថា អស់រយៈពេលជាង២០ឆ្នាំហើយដែលក្រសួង មហាផ្ទៃបានបង្កើតកម្មវិធីទូរទស្សន៍ឈ្មោះថា នាទីសន្តិសុខមាតុភូមិសម្រាប់ដាក់ផ្សាយព័ត៌មាន របស់ខ្លួនតាមបណ្តាទូរទស្សន៍នានាក្នុងស្រុក។
ជាមួយគ្នានេះផងដែរ លោកហ៊ង អ៊ី ឈន ក៏បានលើកឡើងឲ្យដឹងដែរថា លោកមានក្តី ត្រេកអរជាអនេកប្បការដែលក្រុមហ៊ុនCHINA FUJIAN ZHONGYA CULTURE MEDIA CO.,LTD និងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជាសម្រេចកិច្ចការ និងបំពេញកាតព្វកិច្ច ដ៏សំខាន់និងយូរអង្វែងរួមគ្នាយ៉ាងដូច្នេះ។ ចិនមានពាក្យចាស់មួយឃ្លាពោលថា ចាប់ដៃគ្នាយូរ អង្វែងក៏ដោយសារយើងមានគោលបំណងដូចគ្នា ដូច្នេះរូបលោកផ្ទាល់ជឿជាក់យ៉ាងមុតមាំថាកា សហការយើងនឹងបានសម្រេចជោគជ័យជាមិនខាន។ លោក ហ៊ង អ៊ី ឈន បន្តថា ដើម្បីឆ្លើយ តបលើគោលការណ៍នេះដោយសហការជាមួយក្រសួងមហាផ្ទៃលើផែនការនានាក្នុងការបង្កើត ឡើងនូវស្ថានីយ៍ទូរទស្សន៍កម្ពុជាអាស៊ីខាងត្បូង នឹងប្រកាន់ភ្ជាប់នូវយុទ្ធសាស្ត្រព័ត៌មានជាមូល ដ្ឋាន ដើម្បីកសាងនូវតម្លៃនិងអនុភាពនៃប្រព័ន្ធផ្សព្វផ្សាយដែលជាកាតព្វកិច្ចរបស់ខ្លួន។ ដើម្បីជា សម្លេងនៃប្រទេសកម្ពុជាក្នុងការផ្សព្វផ្សាយលើផ្នែកព័ត៌មាននយោបាយ ព័ត៌មានសេដ្ឋកិច្ចជាភា សាខ្មែរប្រកបដោយគុណភាពខ្ពស់ ព្រមទាំងខិតខំប្រឹងប្រែងក្នុងព្រឹត្តការណ៍ទាន់ហេតុការនានាក្នុងព្រះរាជាណាចក្រកម្ពុជាយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះទើបក្រុមហ៊ុននឹងបង្កើតស្ថានីយ៍ផ្សព្វ ផ្សាយដែលមានប្រព័ន្ធផ្សព្វផ្សាយឥតខ្សែ ការផ្សាយបែបទូរទស្សន៍ឌីជីថល ទូរទស្សន៍ទូរស័ព្ទ ចល័ត និងតាមប្រព័ន្ធផ្សព្វផ្សាយបែបផ្សេងៗទៀត ដើម្បីបញ្ចេញនូវឥទិ្ធពលើប្រព័ន្ធផ្សព្វផ្សាយ ខ្មែរ។ លោកហ៊ង អ៊ី ឈន បញ្ជាក់បន្ថែមថា ស្ថានីយ៍នេះផងដែរនឹងជាធនធានផ្សព្វផ្សាយក្នុងកា ឆ្លើយតបតម្រូវការទីផ្សារ ហើយថែមទាំងទទួលស្វាគមន៍ដៃគូរសហការថ្មីចូលរួមក្នុងក្រុមការងារ យើងដើម្បីក្តោបក្តាប់ឧិកាសរួមគ្នាចែករំលែកនូវភាពឧត្តុង្គឧត្តម និងសម្រេចកិច្ចសហការនេះ បានយ៉ាងជោគជ័យ៕ តាឡឹម