ឃាត់ខ្លួន​ជនជាតិវៀតណាម​ចំនួន​ ៨នាក់​ ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនានិងបង្កការអុកឡុកតាមទីសាធារណៈនៅក្រុងព្រះសីហនុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលខេត្តព្រះសីហនុ បានថ្លែង​ឱ្យ​ដឹង​នៅរសៀល​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០២៣នេះ​ថា៖​ ​ជនជាតិវៀតណាម​ចំនួន​ ៨នាក់​ ដែលជាប់ពាក់ព័ន្ធ​ករណីហិង្សាដោយចេតនា​ និងបង្កការអុកឡុកតាមទីសាធារណៈនៅក្រុងព្រះសីហនុ​ ត្រូវ​បានកម្លាំងនគរបាលជំនាញ​ក្រុង​ ចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​យកមកសាកសួរ​ដេីម្បីចាត់ការតាមច្បាប់​។

លោកឧត្តមសេនីយ៍ឯក​ស្នងការនគរបាលខេត្ត​ បានថ្លែង​បន្តថា​ កាលពីវេលាម៉ោង​ ០២រំលង​អាធ្រាត្រ​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣នេះ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច រង្វង់មូលតោ២ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យ១ក្រុម មានគ្នា៨នាក់ បានធ្វើសកម្មភាពយកដំបងទីបដែកវាយទៅលើជនរងគ្រោះ១ក្រុមទៀត បណ្តាលអោយរងរបួសដៃ ,ដងខ្លួន និងក្បាល។

បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ស រដ្ឋា បានចាត់ឱ្យកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំបញ្ជាដោយ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ចុះទៅដល់ទីតាំងកើតហេតុ និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៨នាក់ ភេទប្រុស ជនជាតិវៀតណាម យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ ។

ចំណែក​សម្ភារវត្ថុតាងចាប់យកពី​ជនសង្ស័យ​បានរួមមាន៖ ទូរស័ព្ទដៃចំនួន ១១គ្រឿង ដំបងទីបដែកចន ០៣ដើម ដំបងរលាស់ ១ដើម ប៉ែលដងដែក ១ដើម ស្ព្រាយម្រេច ១កំប៉ុង និងរថយន្ត ១គ្រឿង ម៉ាក Alphard ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BR-2832។

...

បច្ចុប្បន្ន​ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសួរនាំ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print