ភ្នំពេញ ៖ សេចក្តីជូនដំណឹង! ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាមានឈ្មោះថា «អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា RNK» ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ នៅវេលាម៉ោង ២២:០៧នាទីយប់ថ្ងៃដដែល។ នេះជាការបញ្ជាក់ពី លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នៅវេលាម៉ោង១០ និង០៥នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ។
លោករដ្ឋមន្ត្រី ក្រសួងព័ត៌មានថ្លែងថា ៖ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកវិទ្យាដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តនិងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញដើម្បីបម្រើឱ្យការងារផ្សព្វផ្សាយព័ត៌មានពីអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជាជូនប្រជាពលរដ្ឋខ្មែរ។ សូមអរគុណ ៕
ដោយ ៖ សិលា