ករណីផិតក្បត់​ ឈាមស្រែកស្បែកហៅ​ នគរបាលខេត្តកណ្តាល បំបែកសំណុំរឿងចាប់បានជនសង្ស័យជាឃាតករ​ សម្លាប់មនុស្សច្រកបាវបាន២នាក់ប្តីប្រពន្ធ

ចែករំលែក៖

ខេត្តកណ្តាល៖​ ករណីឃាតកម្ម​ សម្លាប់មនុស្សយកសាកសពច្រកបាវ​ កាលពីថ្ងៃទី២​ ខែកក្កដា​ ឆ្នាំ២០១៦​ ហើយត្រូវបានគេប្រទះឃើញសាកសពច្រកបាវអណ្ដែតទឹកត្រពាំងកាលពីនៅថ្ងែទី២​ ខែកក្កដា​ ឆ្នាំ២០១៦​ វេលាម៉ោង១៤ និង៣០នាទីរសៀល នៅចំណុចក្នុងត្រពាំងតាណែមទំហំ៤០ម​ គុណ៥០ម ជម្រៅត្រឹមចង្កេះមនុស្សចាស់ គោកជំុវិញ ស្ថិតនៅក្នុងភូមិតានូ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។

...

ឆ្លងតាមលទ្ធផល ពិនិត្យទីកន្លែងប្រទះឃើញសាកសព លទ្ធផលកោសល្យវិច័យ និងស្ដាប់ចម្លើយសាក្សីបំភ្លឺ ការកំណត់បានអត្តសញ្ញាណជនរងគ្រោះ បានឈានទៅកំណត់បាន មុខសញ្ញាជនសង្ស័យធ្វើសកម្មភាពចំនួន០២នាក់ ត្រូវបានឃាត់ខ្លួន។

សមត្ថកិច្ចបានអោយដឹងថាៈ​ ជនរងគ្រោះមានឈ្មោះ លៃ លីន ភេទប្រុស អាយុ២៧ឆ្នាំជន ជាតិខ្មែរ មុខរបរ កម្មករសំណង់ ទីកន្លែងកំណើត ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋានក៏រស់នៅក្នុង ភូមិតានូ ឃំុស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។

សមត្ថកិច្ចបន្តថាៈ​ លទ្ធផលនៃការពិនិត្យសពជនរងគ្រោះឈ្មោះ លៃ លីន ឃើញដូចខាង ក្រោម៖

សពច្រកក្នុង ថង់ការ៉ុង ពណ៌ខៀវ ចងខ្សែលួស បានស្រាយការ៉ុង ហើយជំនាញក៏យកសពធ្វើការពិនិត្យឃើញមាន ១.ស្នាមមុត ត្រចៀកខាងឆ្វេង​ ២.ស្នាមមុត នៅចុងចិញ្ចើមខាងស្ដាំ ៣.ស្នាមមុត ចំហៀងខាងឆ្វេង លើចង្កេះ ៤.ស្នាមមុត ក្រោយចំ ទទូលក្បាលផ្នែកខាង ក្រោយ​ ៥.ក្បាលសព មានច្រកថង់ខ្មៅ នៅនឹងក មានរឹតកៅស៊ូ(កៅស៊ូយឺត រិតកង់)។

សមត្ថកិច្ចបន្តថាៈ​ លទ្ធផលស្រាវជ្រាវសើុបអង្កេតក្រោយការពិនិត្យបានបញ្ចប់ បានដំណើរការបើកការសើុបអង្កេតជាបន្ទាន់ បន្តមកដល់ថ្ងៃទី៣​ ខែកក្កដា​ ឆ្នាំ២០១៦ វេលាម៉ោង៩ព្រឹក កម្លាំងជំនាញកំណត់បានមុខសញ្ញាជនសង្ស័យចំនួន២នាក់ ដែលជាប់ ពាក់ព័ន្ធសង្ស័យ ៖

១.ឈ្មោះ ខេម ខេង ភេទប្រុសអាយុ ២៩ឆ្នាំជនជាតិខ្មែរ (ប្ដី)២.ឈ្មោះចាប សុខជឿន អាយុ ២៦ឆ្នាំជនជាតិខ្មែរ(ប្រពន្ធ) អ្នកទាំង០២ មានទីលំនៅភូមិឃុំកើតហេតុ ។ ចម្លើយ(ប្ដី ប្រពន្ធ) អ្នកទាំង ០២ បានឆ្លើយសារភាពថា៖ ឈ្មោះ ខេម ខេង (ប្ដី)សារភាពថា៖ ខ្លួនពិតជាបានសម្លាប់ឈ្មោះ លៃ លីន ពិតប្រាកដមែនដោយមូលហេតុ ឈ្មោះ លៃ លីន លបលួចទាក់ទងស្រឡាញ់ប្រពន្ធរបស់ខ្លួន ហើយខ្លួនក៍តាមទាន់ ពេលអ្នកទាំង០២អោបថើបគ្នាហើយបានសួរដេញដោល ប្រពន្ធសារភាពថា៖ ខ្លួនចាញ់បោកការលួងលោម របស់គេ(ជនរងគ្រោះ) ។ បន្ទាប់មកឈ្មោះខេម ខេង បានប្រាប់ប្រពន្ធឲ្យខលហៅ តាមទូរស័ព្ទទៅឈ្មោះលៃ លីន មកដើម្បីសម្លាប់ ។

ជនសង្ស័យបានបន្តថាៈ​ នៅថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៦ វេលាម៉ោង ២១.០០នាទីយប់ ខ្លួនបានឲ្យប្រពន្ធ ខលណាត់ហៅ ឈ្មោះ លៃ លីន មកជួបនៅផ្ទះ ហើយខ្លួនបានរៀបចំ ចរន្តអគ្គិសនីដើម្បីត្រៀមឆក់ ពេលឈ្មោះ លៃ លីន មកដល់ផ្ទះខ្លួន ក៏យកប្រដាប់ឆក់ នោះឆក់ទៅលើ ឈ្មោះ លៃ លីន បណ្ដាល ឲ្យ សន្លប់ហើយ ក៏យកត្បូងចប វាយលើក្បាលបន្ថែមទៀត បន្ទាប់មក ក៏យកថង់ផ្លាស្ទីចច្រកក្បាល យកកៅស៊ូ រិតកង់ រិតកបន្ថែមកុំឲ្យចេញឈាម និងយកការុ៉ង មានថង់ផ្លាស្ទីចខាងក្នុងច្រកសាកសពសែង០២នាក់ ប្ដី ប្រពន្ធ យកមកទម្លាក់ចោល នៅត្រពាំងតាណែម ដែលមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្ទះ រួចងូតទឹកចូលដេក ។ ចំណែកចបកាប់ ទុកក្នុងរោងគោ នឹងខ្សែភ្លើង ដែក ដងឬស្សី ទុកនៅក្រោមគ្រែ ក្នុងផ្ទះ ។

ជនសង្ស័យឈ្មោះ​ ចាប សុខជឿន ភេទស្រី អាយុ២៥ឆ្នាំ (ប្រពន្ធ)បានសារភាពថា៖ ខ្លួនបានទាក់ទងមានស្នេហាលួចលាក់ ជាមួយ ឈ្មោះ លៃ លីន ក្នុងខែមេសា ឆ្នាំ២០១៦ ហើយបានដេកជាមួយគ្នាចំនួន០២ដង ក៏បែកការណ៍ ដឹងដល់ប្ដីសួរនាំនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៦វេលាម៉ោង ១៦.០០នាទី ប្ដីបានឲ្យខលទាក់ទងហៅឈ្មោះ លៃ លីន មកផ្ទះ ។ ដល់ថ្ងៃទី២៤.០៦ .២០១៦ ម៉ោង ១៩.០០នាទី ឈ្មោះលៃ លីន បានខលមកខ្លួនសួរថា៖ ប្ដីអូនឯងនៅផ្ទះឬអត់ ? បានឆ្លើយថា៖ គាត់អត់នៅទេចាំម៉ោង៩ ម៉ោង១០ចាំមក(ពេលនិយាយប្ដីនៅក្បែរដែរ)។ ពេលឈ្មោះ លៃ លីន មកជិតដល់ ក៏ខលមកថា៖ បងទៅដល់ឥឡូវហើយ ពេលឈ្មោះ លៃ លីន មកដល់ ប្ដីរបស់ខ្ញុំ គាត់ឈរក្បែរទ្វារ រោងបាយ ចំណែកខ្លួនបានឡើងដេកលើគ្រែ គ្រលំភួយដេក ភ្លាមនោះឭសូរសំឡេងបើក ទ្វារ និងសំឡេង ឈ្មោះលៃលីន ស្រែកថីៗ ក៏ស្ងាត់បាត់ទៅ ខ្លួនក៍ងើបឡើងបញ្ចាំងភ្លើងទូរស័ព្ទទៅ ឃើញឈ្មោះលៃ លីន ដេកនៅលើដី ចំណែកប្ដី របស់ខ្លួនកាន់ ចបកាប់នៅនឹងដៃ ហើយបានហៅខ្លួនថា៖ អូនរកបាវពេលបានបាវ ខ្លួនក៏បានជួយច្រកសព ហើយសែង០២នាក់ប្ដី យកសព ទៅបោះចោលនៅត្រពាំងតាណែម រួចក៏ងូតទឹកចូលដេក ។

សមត្ថកិច្ចបញ្ជាក់ថាៈ​ វត្ថុតាងចាប់យក(នៅទីកន្លែងកើតហេតុ) ៖១-ចបកាប់ ដងឬស្សី ប្រវែង ០.៩១ស.ម ផ្លែចប ទំហ៊ំ ១១ស.ម មុខផ្លែ ៦ស.ម​២-រ៉ូឡូខ្សែភ្លើង ពណ៌ក្រហម ចំនួន០១ មានខ្សែភ្លើង ៦ ម៉ែត្រ ៣-ខ្សែភ្លើងពណ៌ស ទំហ៊ំ ២គុណ១ ប្រវែង ៥.៤ ម៉ែត្រ ៤-ឫស្សីដងឆក់ ប្រវែង១ម៉ែត្រ ៥-ដែក កង រង្វង់ផ្ចិត ៥២ស.ម ចំនួន០១។

សមត្ថកិច្ចសន្និដ្ឋានថានេះជាករណី៖ ឃាតកម្ម ដោយមានការគ្រោងរៀបចំ គិតទុកជាមុន ផ្ដើមចេញពីអំពើ ផិតក្បត់ ក្នុងគ្រួសារ បង្កឲ្យមានគំនំុ សងសឹក ទើបរៀបចំគម្រោង ការសម្លាប់ ដោយត្រៀមរៀបចំឧបករណ៍ ដើម្បីធ្វើសកម្មភាពសម្លាប់ ដើម្បីដោះ ស្រាយគំនំុនិងបញ្ចប់ស្នេហា ត្រីកោណ។

សូមបញ្ជាក់ថា៖ករណីឃាតកម្មនេះ កើតហេតុកាលពីថ្ងៃទី២៣ មិថុនា២០១៦ជនរងគ្រោះត្រូវបានសម្លាប់នៅយប់ថ្ងៃទី២៣.០៦.២០១៦ នៅវេលាម៉ោង២១ យប់ មានរយះពេល១០ថ្ងៃ គិតមកដល់ថ្ងៃទី២ កក្កដា ២០១៦ សំណំុរឿងឃាតកម្ម ត្រូវបានបំបែកមានរយៈពេល មិនដល់១ថ្ងៃ៕​

image

image

image

image

image

image

ដោយ៖​ ស្អាងជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print