បន្ទាយមានជ័យ៖ លោក មាស ច័ន្ទពិសិដ្ឋ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦នេះបានចូលកាន់តំណែងជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ជាផ្លូវការ ។
...
ពិធីផ្ទេរតំណែងលោក មាស ច័ន្ទពិសិដ្ឋ ជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ គឺក្រោមអធិបតីភាពលោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅសាលាដំបូងខេត្តបន្ទាយមានជ័យ រួមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ។ លោក មាស ច័ន្ទពិសិដ្ឋ ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្ដមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទៅជាព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូង ខេត្តបន្ទាយមានជ័យ ជំនួសលោក ផាន់ វណ្ណរ័ត្ន ដែលត្រូវផ្លាស់ប្តូរមកបំពេញ ការងារនៅក្រសួងយុត្តិធម៌ ៕
ដោយ៖ សហការី
...