កំពង់ធំ៖ កម្លាំងខ័ណ្ឌរដ្ឋបាលខេត្តកំពង់ធំចុះសហការគ្នាជាមួយសមត្ថកិច្ចចំរុះចុះបង្ក្រាបបទល្មើសនៅរដូវបិទនេសាទរយៈពេល៤ថ្ងៃ នៅក្នុងភូមិសាស្ត្រទឹកដីស្រុកស្ទោង លោក ជល ថាច នាយរងខ័ណរដ្ឋបាលជលផល បានឲ្យដឹងថា!បន្ទាប់ពីបានទទួលបទបញ្ជាពីលោក ប៉ែន វណ្ណារិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំរូបលោកបានចុះដឹកនាំកំលាំងមន្ត្រីក្រោមឱវាទសហការជាមួយកំលាំងនគរបាល ក្រុមប្រឹក្សាឃុំនិងកំលាំងកងទ័ពជើងទឹកប្រចាំឃុំពាមបាង ចុះបង្ក្រាបបទល្មើសនេសាទរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៥ នៅក្នុងភូមិសាស្ត្រឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ជាលទ្ធិផលយើងបានកាប់បំផ្លាញនូវរបាំងសាច់អួនចំនួន៤៨របាំង ប្រវែង៤៤៨០.ម លូសាច់អួន៦៨ ឡុក៥០!របាំងស្បៃបុងចំនួន៣០ ប្រវែង១៦៧០ម លូស្បៃមុង៣១ ឡុកស្បៃមុង ៣២ បង្កោល៣៩៧០ដើម និងបានលែងត្រីចូលទៅក្នុងបឹងធម្មជាតិវិញចំនួន២៧០គីឡូក្រាម៕
លោក ប៉ែន វណ្ណារិទ្ធ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ធំ មានប្រសាសន៏ឲ្យដឹងថាៈ លោកនឹងចាត់ឲ្យកងកំលាំងសហការគ្នាចុះធ្វើការបង្រ្កាបបទល្មើនេសាទនៅរដូវបិតនេសាទ នៅរដូវបិទនេសាទនេះឲ្យដូចជាភ្លៀងរលឹមទោះបីជាសកម្មភាពនៃការបង្ក្រាបមានការលំបាកយ៉ាងណាក៏ដោយ!ដោយសារតែប្រជាពលរដ្ឋមួយចំនួនលោកខ្វះការយល់ដឹងអំពីអត្ថប្រយោជន៏នៃរដូវបិទនេសាទនេះ!ថាវាមានសារៈសំខាន់ណាស់ពីព្រោះជារដូវត្រីពងនិងកូនបន្តរពូជ!ជាចុងក្រោយលោកនាយខ័ណ្ឌសូមធ្វើការសំនូមពរដល់ប្រជាពលរដ្ឋកុំឲ្យនាំគ្នាធ្វើការនេសាទខុសច្បាប់នៅរដូវបិតនេសាទ ដែលជាហេតុនាំឲ្យមានទោសដល់ខ្លួន ។
ក្រោយមកនៅថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០១៥ មានមហាជនមួយចំនួនធំបានរឹះគន់យ៉ាងខ្លាំងចំពោះល្បិចជាទំលាប់របស់លោក យ៉ានវិសាក ហៅសែ នាយផ្នែករដ្ឋបាលផាតសណ្ដាយ និងលោកផលនាយសង្កាត់ជលផលពាមបាង ថាជាល្បិចវៃទឹកបង្អើលត្រីអោយចូលសូងរបស់ខ្លួនតែប៉ុណ្ណោះដែលជាទំលាប់ចាស់គំរឹលមួយលាក់បាំងថ្នាក់លើអោយឃើញថាខ្លួនបានអនុវត្តន៍ការងារបង្រ្កាប់ដូចភ្លៀងរលឹម។ ទទឹមនិងនោះសកម្មភាពជាក់ស្ដែងរាងរាល់ឆ្នាំតាមប្រពត័មានពីប្រជាពលរដ្នថាលោកយ៉ានវិសាកនិងលោកផលទាំង២នាក់នេះបានបើកភ្លើងខៀវអោយជនល្មើសដាក់ឧបករណ៍ហាមឃាតរាប់រយគ្រឿងនិងបានទទួលសំណែនយ៉ាងផ្អែមមាត់ផ្អែមករ ៕ ប៊ុន រិទ្ធី