អាមេរិកចង់យកឥទ្ធិពលមកវិញនៅក្នុងទ្វីបអាហ្វ្រិក

ចែករំលែក៖

ពេលវេលាកាន់តំណែងប្រធានាធិបតីអាមេរិកមិននៅសល់យូទៀតឡើយសម្រាប់លោកអូ​បាម៉ា ទើបលោកសម្រេចទៅកាន់ទ្វីបអាហ្វ្រីកដើម្បីធ្វើឲ្យមានឥទ្ធិពលឡើងវិញ។ ចាប់តាំងពី​លោកឡើងកាន់តំណែងរហូតមកទល់ពេលនេះជិត​៨ឆ្នាំទៅហើយទើបលោកអូបាម៉ាធ្វើបាន​ ដែលជាក្តីសង្ឃឹមរបស់ពលរដ្ឋននៅក្នុងទ្វីបអាហ្វ្រីកមានសង្ឃឹមថា​ប្រធានាធិបតី​អាមេរិ​មានឈាមជ័រគេនយ៉ានោះនឹងធ្វើឲ្យទំនាក់ទំនងអាហ្រិ្វកនិងអាមេរិកកាន់តែប្រសើរ។

ដំណើរទស្សនកិច្ច​នោះបាន​ធ្វើ​ឡើង​ក្នុងពេលដែល​ប្រទេស​មហា​អំណាច​ពិភព​លោក​មួយនេះ​ចង់បាន​នូវ​ឥទ្ធិពល​និង​បាន​ពង្រឹង​វត្តមាន​របស់​ខ្លួន​នៅ​ក្នុង “ទ្វីប​ខ្មៅ​”ឡើងវិញ ក្រោយពេលដែលចិនបង្កើនឥទ្ធិពលយ៉ាងខ្លាំងនៅទីនោះ។ ទាំងនោះ​គឺ​ជា​មូល​ហេតុ​ដែល​លោក​អូ​បា​ម៉ា​បាន​ជ្រើសរើស​យក​ប្រទេស​កេនយ៉ា​សម្រាប់ទស្សនកិច្ចជា​លើក​ដំបូង​។ ​ដំណើរ​ទស្សនកិច្ច​ទៅកាន់ស្រុកកំណើតឪពុក បាន​នាំមក​នូវ​ភាព​ស្និទ្ធស្នាល​ អារម្មណ៍​, ជិត​ស្និ​ទ, ភាព​ងាយ​ស្រួល​ក្នុង​ការ​ទាញ​គណបក្ស​នេះ​រួម​គ្នា​និង​ការ​ទាក់ទាញ​ការ​ យកចិត្តទុកដាក់​របស់​សាធារណៈ​នៅ​ក្នុង​ទិដ្ឋភាព​ផ្សេង​គ្នា​ជា​ច្រើន​។

លោកប្រធានាធិបតី​​សហរដ្ឋ​អាមេរិក​បារ៉ា​ក់​អូ​បា​ម៉ា​បាន​មាន​សុន្ទរកថា​ដ៏​ សំខាន់​ដល់​ប្រជាជន​នៅ​ឯ​ពហុ​កីឡដ្ឋាន Safaricom ប្រទេស​កេនយ៉ា​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី​ ​លោក​បាន​អះ​អាង​ថា នឹងបង្កើន​លើ​ការ​វិនិយោគ​និង​ពាណិជ្ជកម្ម​នៅ​ក្នុង​ទ្វីប​អា​ហ្រ្វិ​ក​ ​។ ​លោកអូបាម៉ាបន្តទៀត​ថា​: «​ទ្វីប​ខ្មៅ “គឺ​ត្រូវ​បាន​ដំណើរ​ការ​ទៅ​មុខ​យ៉ាង​ខ្លាំង​និង​ជា​ផ្នែក​មួយ​នៃ​តំបន់​រីក ​លូតលាស់​លឿន​បំផុត​នៅ​លើ​ពិភពលោក​។

នៅ​ក្នុង​ប្រទេស​អេត្យូពី​ដែល​ជា​ប្រទេស​មាន​ប្រជាជន​ច្រើន​បំផុត​ទី​ពីរ​នៅ​ ក្នុង​ទ្វីប​អា​ហ្រ្វិ​ក​និង​ជា​សមាជិក​ដ៏​សំខាន់​នៃ​សហភាព​អាហ្វ្រិក (AU​)​, ​​លោក​អូ​បា​ម៉ា​បាន​សន្យា​ថា​​សេតវិមាន​នឹង​បន្ត​គាំទ្រ​ដល់​ទីក្រុង Addis Ababa នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ក្រុម​អ៊ិ​ស្លា​ម​និយម​ប្រដាប់​អាវុធ និងកង​កម្លាំង​អា​ល់ Shebab ដែលបានធ្វើសកម្មភាពវាយប្រហារជាច្រើននៅក្នុងប្រទេសនេះ។ លោក​ក៏​បាន​បញ្ជាក់​ថា​ទោះ​បី​ជា​ប្រទេស​អេត្យូពី​កំពុង​ប្រឈម​នឹង​ការ​ លំបាក​ជាច្រើន​ ប៉ុន្តែ​មិនអាច ​បង្អាក់​ក្នុងទំនាក់ទំនង​សហប្រតិបត្តិការ​សន្តិសុខ​និង​នយោបាយ​នោះឡើយ។
ខណៈ ​ពេល​ដែល​នៅ​ក្នុង​ប្រទេស​អេត្យូពី​លោក​អូ​បា​ម៉ា​ក៏​បាន​ទៅ​ទស្សនា​ ទីស្នាក់ការ​ក​ណ្តា​ល​សហភាព​អាហ្វ្រិក​និង​ក្លាយ​​​ជា​អ្នក​ដឹក​នាំ​របស់​ សហរដ្ឋ​អាមេរិក​លើក​ដំបូង​ទៅ​កាន់​ទីស្នាក់ការ​ក​ណ្តា​ល​របស់​អង្គការ​នេះ​ មាន​សមាជិក 54 ប្រទេស​។ ក្រៅ ​ពី​នោះ​លោក​ក៏​បាន​ជួប​ប្រជុំ​ជា​បន្ទាន់​មួយ​ជាមួយ​មេ​ដឹក​នាំ​ក្នុង​ តំបន់​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយបញ្ចប់​ស​ង្រ្គា​ម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​ ​ស៊ូដង់​ខាង​ត្បូង​។

យោង​តាម​ក្រុម​អ្នក​វិភាគ​អ​ន្ដ​រ​ជាតិ​ ក្នុងដំណើរ​ ទស្សនកិច្ច​នៅ​ក្នុង​រយៈ​ពេលខ្លី និងនៅចុងអាណាត្តិទីពីរនៃ​លោក​ប្រធានាធិបតី​អូ​បា​ម៉ា​ គឺចង់ចង់​ឱ្យ​មានប្រសើរឡើងវិញរវាងអាមេរិក- ទ្វីប​អា​ហ្រ្វិ​ក​។ លោកអូបាម៉ាក៏បានកំណត់ទិសដៅនៃ​គោល​ចូល​រួម​ កាន់​តែ​ច្រើន និង​យ៉ាង​ជ្រៅ​ទៅ​ក្នុង​តំបន់​នោះ​បន្ទាប់​ពី​បានបោះបង់ចោល​ជាច្រើនឆ្នាំកន្លងមក។ នៅមុន​ពេល​ធ្វើដំណើរ​ទស្សនកិច្ច​នៅ 22/7 លោក​អូ​បា​ម៉ា​បាន​ចុះហត្ថលេខា​លើ​សេចក្តី​សម្រេច​មួយ បង្កើតទំនាក់ទំនងឡើងវិញជាមួយទ្វីបអាហ្វ្រីកក្រោយពេលដែលអាមេរិកមិនបានខ្វល់អស់រយពេលជាង​១០ឆ្នាំកន្លងមក។
យោងតាម​ស្ថិតិ​ពាណិជ្ជ​កម្ម​រវាង​សហរដ្ឋ​អាមេរិក​និង​ទ្វីប​អា​ហ្រ្វិ​ក​នៅ​ ក្នុង​ឆ្នាំ201​​4 បាន​កើន​ឡើង​ដល់ 73 ពាន់​លាន​ដុល្លារ​ដែល​ក្នុង​នោះ​ការ​នាំ​ចេញ38 ពាន់​លាន​ដុល្លារ​អាមេរិក ចំណែក​ការ​​នាំ​ចូល​មាន 35 ពាន់​លាន​ដុល្លា​។ ជាមួយ ​នឹង​ការ​អនុវត្តន៍​ច្បាប់​ស្តី​ពី​រដ្ឋបាល​លោក​អូ​បា​ម៉ា​បាន​រំពឹង​ថា​នឹងមាន​សក្តា​នុ​ពល​ក្នុងកិច្ច​សហប្រតិបត្តិការ​ជាមួយទ្វីបអាហ្វ្រិក និងកាត់ ​បន្ថយ​ឥទ្ធិពល​កើន​ឡើង​នៃ​ប្រទេស​ចិន​នៅក្នុងតំបន់នោះ ។

នៅពេលនេះបើអាមេរិកមិនប្រញប់ទៅកាន់ ទ្វីបខ្មៅ ទេនោះ អាមេរិកនិងត្រូវបាត់បង់ទាំងស្រុង ។បច្ចុប្បន្ន ចិនបានបង្កើតទំនាក់ទំនងយ៉ាងខ្លាំងជាមួយអាហ្វ្រិក ​ដោយពាណិជ្ជកម្មទ្វេភាគី​ចិនអាហ្វ្រិកមានរហូតដល់ទៅ​២០០ពាន់លានដុល្លារគឺច្រើនជាងប្រទេសអាមេរិកដល់ទៅ​៣​ដង។ក្រៅពីនេះចិន មានគម្រោងវិនិយោគ​រាប់​ពាន់​លានលើ​គម្រោង​វិនិយោគ​រាប់​រយ​នាក់​ក្នុង​ការ​រុក​រករ៉ែ និង​ហេ​ដ្ឋា​រចនា​ សម្ព័ន្ធ​ ​ ។រយពេល​មួយទស្សវត្តកន្លងមក​ក្រុមហ៊ុនចិនរាប់រយបានទៅវិនិយោគនៅក្នុងទ្វីអាហ្វ្រិ។

នៅពេលដែលអាមេរិករវល់តែអនុវត្តគោលនយោបាយឡោមព័ទ្ធប្រទេសចិននិងរុស្ស៊ី ពិសេស​គឺដំណើរឆ្ពោះទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក​របស់អាមេរិក បានធ្វើឲ្យមានជម្លោះប្រហោង​នៅក្នុងទ្វីអាហ្វ្រិក។ ទាំងនោះហើយបានធ្វើឲ្យចិនក្រោបក្តាប់ឧកាស់បានហើយចូលទៅបង្កើត​អត្ថិពលនៅទីនោះ។

នៅគ្រប់ដំបន់ទាំងអស់លើពិភពលោក អាមេរិកមានអត្ថិពលទៅលើស្ទើរតែទាំងអស់ ក្នុងនោះ​មានតំបន់មជ្ឈឹមបូព៌ា​អឺរ៉ុប ហើយពេលនេះគឺទ្វីអាស៊ី។ ទាំងនោះហើយបានធ្វើឲ្យចិន មិនអាច​លូកដៃចូលទៅកាន់តំប​ន់ដែលអាមេរិកគ្រប់គ្រងបាឡើយ ទើបចិនប្រើយុទ្ធសាស្ត្រ អូស​ទាញ​អាមេរិកឲ្យមកកាន់ទីលានផ្ទះរបស់ខ្លួន គឺ​សមុទ្រចិនភាគខាងត្បូងនិង​ភាគខាងកើត ដើម្បីឲ្យ​អាមេរិកភ្លេចខ្លួនបោះបង់ចោលទ្វីខ្មៅទុកឲ្យចិនគ្រប់គ្រងវិញម្តង។

សកម្មភាពរបស់ចិននៅក្នុងទ្វិបអាហ្វ្រិកបានធ្វើឲ្យពលរដ្ឋនៅទីនោះដឹងគុណចិនយ៉ាងខ្លាំងដោយចិនទៅជួយដល់ពួកគេបានទាន់ពេលវេលា។ តាមការស្ទាបស្ទងមតិនាពេលកន្លងមក ពល​រដ្ឋ​ដែល​ស្រឡាញ់ចូលចិនចិតច្រើនជាងគេនោះ គឺពលរដ្ឋនៅក្នុងទ្វីបអាហ្វ្រិក មិនមានជា​ពលរដ្ឋនៅក្នុងតំបន់អាស៊ីនោះឡើយ។ ចំណែកអាមរិកវិញបើគ្មានអឺរ៉ុបគាំទ្រទេនោះមហា​អំណាចទី​មួយលើពិភពលោកត្រូវបានបង់ជាយូណាស់មកហើយ។

រាល់សកម្មភាពការបរទេសរបស់អាមេរិកទទួលបានជោគជ័យក៏អាស្រ័យទៅលើសម្ព័ន្ធមិត្តអឺរ៉ុប ដូចជាការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី បើគ្មានអឺរ៉ុបគាំទ្រហើយចូលរួមដាក់ទណ្ឌកម្ម​នោះទេ ប្រាកដជាគ្មានប្រសិទ្ធិភាពនោះឡើយ។ ចំណុចទាំងនោះហើយបានធ្វើឲ្យប្រធានា​ធិបតីរុស្ស៊ីថ្កោលទោសអឺរ៉ុប អឺរ៉ុបត្រូអាមេរិកដឹកជ្រមុះមិនដែលធ្វើអ្វីតាមខ្លួនឯងនោះឡើយ អាមេរិកជាអ្នកសម្រេចគោលនយោបាយការបរទេសរបស់អឺរ៉ុបទៅវិញ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print