ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចូលរួមក្នុងពិធីបើកសិក្ខាសាលា បង្ហាញគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព របស់អង្គការ Light for the world ដោយមានការចូលរួមពីលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
លោក David Curtis អ្នកសម្របសម្រួលអង្គការ និងមានការចូលរួមពីមន្ដ្រីទីស្នាក់ការកណ្ដាលកាបាទក្រហមកម្ពុជា លោកនាយកសាខា តំណាងមន្ទីរជុំវិញខេត្ត វិស័យឯកជន តំណាងអង្គការជាតិ អន្ដរជាតិ មន្ដ្រីសាខា ចៅសង្កាត់ ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា មកពីសាខាខេត្តសៀមរាប និងពោធិ៍សាត់ សរុបចំនួន ៥៨នាក់។
គោលបំណងនៃវគ្គសិក្ខាសាលានេះគឺ ៖
១-បង្ហាញគម្រោងថ្មី និងធ្វើការសហការជាមួយដៃគូជាតិ និងអន្តរជាតិ ក្នុងតំបន់គោលដៅក្នុងខេត្តសៀមរាប និងខេត្តពោធិ៍សាត់ ដែលកំពុងអនុវត្តសកម្មភាពលើការងារសុវត្ថិភាពចរាចរណ៍ និងពិការភាព។
២-រៀបចំបណ្តាញការងារ និងពង្រឹងសមត្ថភាព មន្ត្រីគម្រោង យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា៕
ដោយ៖សីលា