សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៦នាក់ និងឲ្យធ្វើតម្រាប់ ក្នុងករណីរំលោភ ហើយសម្លាប់ស្រ្តីម្នាក់ មុនបញ្ជូនឡើងតុលាការ

ចែករំលែក៖

(ភ្នំពេញ)៖ ជនសង្ស័យជាកម្មករសំណង់ចំនួន៦នាក់ ក្នុងករណី រំលោភ ហើយ សម្លាប់ស្រ្តីម្នាក់ រួចច្រកក្នុងអង្រឹង ទៅបោះចោលនៅខាងលិច វត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ត្រូវបាននគរបាលខណ្ឌ បង្ហាញមុខជាសាធារណ: នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥នេះ ក្រោយពីត្រូវចាប់ខ្លួនជាបន្តបន្ទាប់ កាលពីម្សិលមិញ។

លោក យឹម សារ៉ាន់ បានឲ្យដឹងថា ជនសង្ស័យដែលបានត្រូវឃាតខ្លួនទី១ឈ្មោះ ជិន ណាវី ភេទប្រុស អាយុ ២៩ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិសៀមបូក ឃំុព្រៃចា ស្រុកជើងព្រៃ ខេត្ដកំពង់ចាម
ទី២ឈ្មោះ ឈ្មោះ អៀម ឡុច ភេទប្រុស អាយុ២០ឆ្នាំមុខរបរកម្មករសំណង់ មានទីលំនៅភូមិបាក់ស្នា ឃំុបាក់ស្នា ស្រុកបារាយ ខេត្ដកំពង់ធំ
ទី៣ឈ្មោះ ខាត់ សួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិបាក់ស្នា ឃំុបាក់ស្នា ស្រុក បារាយ
ទី៤ឈ្មោះ ណាង ណាវី ភេទប្រុស អាយុ១៩ឆ្នាំមុខរបរកម្មករសំណង់មានទីលំនៅភូមិមានជ័យឃំុចុងអំពឹល ស្រុកកញ្ចៀច ខេត្ដព្រៃវែង
ទី៥ ឈ្មោះមឿន ខី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិបាក់ស្នា ឃំុបាក់ស្នា ស្រុកបារាយ ខេត្ដកំពុងធំ។
ទី៦ឈ្មោះ ម៉ម វណ្ណាន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករសំណង់មានទីលំនៅភូមិសៀមបោយ ឃំុព្រៃចា ស្រុកជើងព្រៃខេត្ដកំពង់ចាម។
ជនសង្ស័យទាំង០៦នាក់ស្នាក់នៅក្នុងការដ្ឋានសំណង់ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។
តាមការៀបរាប់ពីជនសង្ស័យបានអោយដឹងថា មុនពេលកើតហេតុជនសង្ស័យ ឈ្មោះ ជិនណាវី និងឈ្មោះ ម៉ម វណ្ណានបានជិះម៉តូទៅរកស្រ្ដីរកស៊ីផ្លូវភេទ នៅមុខហាងសួនបុប្ផា ភូមិតាងួន សង្កាត់កាកាប ហើយបានត្រូវថ្លៃគ្នាក្នុង១លើក១០ដុល្លា បន្ទាប់ពីត្រូវថ្លៃគ្នា ជនសង្ស័យបាននាំជនរងគ្រោះមកការដ្ឋានសំណង់ខាងលើ រួចជនសង្ស័យនាំគ្នារំលោភសេពសន្ថវះ រហូតបានទាំងអស់គ្នា បន្ទាប់ពីរំលោភរួច មិនបានអោយប្រាក់ទៅជនរងគ្រោះ ហើយក៍មានជម្លោះសម្លាប់ជនរងគ្រោះតែម្ដង។
លោកយឹម សារ៉ាន់បានបន្តទៀតថា នារីរងគ្រោះឈ្មោះវង្ស គន្ធា អាយុ ២៦ឆ្នាំ ជាស្រ្តីរកសីុផ្លូវភេទ ត្រូវបានឃាតកវាយសម្លាប់ ហើយយកសពខ្ចប់ដោយអង្រឹងទាំងអាក្រាតកាយ រួចយកទៅបោះចោល នៅក្នុងដីឡូត៏មួយកន្លែង ស្ថិតនៅខាងលិច វត្តអង្គតាមិញ ភូមិត្រពាំងល្វា សង្កាត់ការកាប ខណ្ឌពោធិសែនជ័យ បង្កអោយមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច កាលពីព្រឹកព្រលឹមថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៥។
លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយបង្ហាញមុខរួចមក ជនសង្ស័យទាំងនេះ ត្រូវបាននាំខ្លួនយកទៅឲ្យធ្វើតម្រាប់តាមសកម្មភាព ដែលពួកគេបានចាប់រំលោភ និងសម្លាប់ ស្រ្តីរងគ្រោះ មុនពេលបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី៕សុខា សែនជ័យ
   
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print