រថយន្តកុងតឺន័របុកអ្នកជិះម៉ូតូស្លាប់ប្រពន្ធ ប្តីរបួសធ្ងន់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ស្ត្រីម្នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ ចំណែកបុរសជាប្តីរងរបួសធ្ងន់ បាក់ជើងម្ខាង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តកុងតឺន័រមួយគ្រឿង កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ៣៤-៣៥ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

...

លោក យ៉ង់ សំអូន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំបានឲ្យដឹងថា មុនពេលកើតហេតុ សាក្សីបានឃើញរថយន្ត និងម៉ូតូបើកបរក្នុងទិសដៅស្របគ្នា ពីអ្នកលឿងមកភ្នំពេញ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តដឹកកុងតឺន័របានគៀរម៉ូតូជនរងគ្រោះបណ្តាលឲ្យដួល គ្រានោះ ស្ត្រីជាប្រពន្ធដែលជិះពីក្រោយខ្ទាតបោកក្បាលខ្ទប់ជាមួយរថយន្ត ហើយដួលបោកមកលើថ្នល់បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសជាប្តីបាក់ជើងខាងឆ្វេងរងរបួសធ្ងន់ ។ ក្រោយបង្កហេតុ រថយន្តបង្កបានព្យាយាមបើកគេចបានចម្ងាយប្រមាណជិត១គីឡូម៉ែត្រ ក៏ឈប់រថយន្ត ហើយអ្នកបើកបរក៏រត់គេចខ្លួនបាត់ ។

បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវនគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ។ ចំណែកសាកសពត្រូវប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

3e7fc5bd-bafa-416c-b6c3-1b17d9b3439e

26afa643-0d5b-4911-ab63-f3a909ce4e41

3cac5c72-c47c-4882-9f46-1faa310cd7c1

51dc32fe-0a32-4272-a0ce-bd2b244a1458

039a02a4-72e5-43d7-8e61-3b0e811f5e8d

1e6caacb-6f8f-4757-818f-c47ffc0b2fd5

ដោយ៖ សណ្តោស

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print