គឹម​ សន្តិភាព ៖​ ទស្សនៈផ្ទាល់ខ្លួនក្នុងនាមជាពលរដ្ឋខ្មែរម្នាក់!

ចែករំលែក៖

បក្សប្រឆាំងកំពុងប្រើនយោបាយទុច្ចរិតបោកប្រាស់ពលរដ្ឋខ្មែរនៅក្រៅប្រទេស!

ក្រោយពីបានឃើញនូវការស្នើររបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំងទៅ គ.ជ.ប អោយបង្កើតការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោតនៅក្រៅប្រទេស ខ្ញុំមិនមានអ្វីភ្ញាក់ផ្អើលនោះទេ ព្រោះបក្សនេះតែងតែប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាងដើម្បីបំរើអោយនយោបាយទុច្ចរិត បោកប្រាស់របស់ខ្លួនក្នុងគោលបំណងទទួលបាននូវអ្វីដែលខ្លួនចង់បានដោយឥតអៀនខ្មាស់!

...

សេចក្តីស្នើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងសេចក្តីស្នើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដែលមានតំណាងគណបក្សទាំងពីរចូលរួមការពារនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ ហើយដែលបានអនុម័តដោយសមាជិកសភាដោយសម្លេង១០១ និង១០៣ ដែលស្តែងអោយឃើញច្បាស់ថាកើតចេញពីការឯកភាពរវាងគណបក្សទាំងពីរក្នុងសភា!

ក្នុងអត្ថបទច្បាប់ដែលបានអនុម័តនេះគឺបានកំណត់ច្បាស់លាស់អំពីប្រព័ន្ធបោះឆ្នោត ទីតាំងចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត!

ប្រជាពលរដ្ឋខ្មែរដែលរស់នៅក្រៅប្រទេស ត្រូវបានធានានូវសិទ្ធិសេរីភាពក្នុងការចុះឈ្មោះបោះឆ្នោត និងចូលរួមបោះឆ្នោត តាមការិយាល័យ និងលក្ខខ័ណ្ឌដែលបានកំណត់ក្នុងច្បាប់ ហើយដែលកើតចេញពីការឯកភាពរបស់គណបក្សទាំងពីរ!

សូមបងប្អូនពលរដ្ឋខ្មែរនៅក្រៅប្រទេស សូមកុំលុះជឿងតាមការបោកប្រាស់ពីសំណាក់អ្នកនយោបាយទុច្ចរិតមួយចំនួន ដែលហ៊ានធ្វើអ្វីគ្រប់យ៉ាង ដើម្បីតែលាបសក្ការៈដែលបានមកពីបងប្អូននៅក្រៅប្រទេសតែប៉ុណ្ណោះ!

ចេតនាមួលបង្កាច់ទម្លាក់កំហុសនេះ ជាជម្រើសរបស់ក្រុមប្រឆាំងដើម្បីភូតកុហកបោកប្រាស់បងប្អូននៅក្រៅប្រទេស អោយគាំទ្រគេតែប៉ុណ្ណោះ ក្នុងដំណើរក្រៅប្រទេសរបស់គេនាពេលខាងមុខ!

ខ្ញុំសង្ឃឹមថា បងប្អូននៅក្រៅប្រទេសនឹងយល់ច្បាស់លាស់អំពីប្រព័ន្ធបោះឆ្នោតនៅកម្ពុជាយើង ហើយនឹងមិនចាញ់បោកតាមការភូតកុហករបស់ក្រុមនេះទេ!​

image image image

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print