សេចក្ដីប្រកាសព័ត៌មាន៖ ការទទួលបានការលើកលែងពន្ធលើទំនិញសំរាប់ការធ្វើដំណើរដែលផលិតនៅកម្ពុជា

ចែករំលែក៖

ការទទួលបានការលើកលែងពន្ធលើទំនិញសំរាប់ការធ្វើដំណើរដែលផលិតនៅកម្ពុជា៖ ការពង្រីក​កម្មវិធីនៃប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់សហរដ្ឋអាមេរិក សំរាប់ប្រទេសមានការអភិវឌ្ឍន៍​តិចជាងគេ និងប្រទេសអាហ្វ្រិក។

...

នៅថ្ងៃទី ៣០ ខែមិថុនា ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានប្រកាសការពង្រីក​ដ៏​ធំ​មួយ​នៃការអនុគ្រោះផ្នែកពាណិជ្ជកម្ម ដែលនឹងនាំប្រយោជន៍​ច្រើន​ដល់ប្រទេសកម្ពុជា។

ក្រោមកម្មវិធីប្រព័ន្ធ​​អនុគ្រោះពន្ធទូទៅ (GSP) របស់សហរដ្ឋអាមេរិក ប្រទេសកម្ពុជានិងប្រទេសកំពុងអភិវឌ្ឍតិចតួច​ដែលទទួល​បានអត្ថប្រយោជន៍ (LDBDCs) ព្រមទាំងប្រទេស​ដែលមានកំណើនសេដ្ឋកិច្ចជាមួយកាលានុវត្តភាព​នៃទ្វីប​អាហ្រ្វិក (AGOA) ដែលផលិតរបស់សំរាប់ការធ្វើដំណើរ ដូចជាវ៉ាលី កាបូបស្ពាយ កាបូបដៃ និង​កាបូបលុយ​ដាក់ក្នុងហោប៉ៅ នឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក ដោយមិនបាច់បង់ពន្ធ។ ការ​ពង្រីកប្រព័ន្ធ GSP មិនត្រឹមតែផ្តល់អោយកម្ពុជានូវលទ្ធភាពចូលទៅក្នុងទីផ្សានាំចូលរបស់សំរាប់ការធ្វើដំណើរដែលមាន​តំលៃចំនួន ១០ ពាន់លានដុល្លាអាមេរិក នៅក្នុងសហរដ្ឋអាមេរិកតែប៉ុណ្ណោះទេ តែវាថែមទាំងលើកទឹកចិត្ត​ដល់​ការអភិវឌ្ឍថែមទៀត​នៃឧស្សាហកម្មវាយនភណ្ឌរបស់កម្ពុជា ទៅក្នុងផ្នែកថ្មីៗនៃផលិតកម្ម​ដែលផ្តល់ការ​ចំណេញ។

លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា «ការប្រកាសនេះ​របស់​ការិយាល័យនៃតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកអាចបើកទីផ្សាមួយថ្មីទាំងស្រុង​សំរាប់ក្រុមហ៊ុននាំចេញ​កម្ពុជា ហើយអាចបង្កើតអោយមានការងាររាប់ពាន់សំរាប់ប្រជាជនកម្ពុជា។ យើងលើកទឹកចិត្តអោយផលិតករ​កម្ពុជាទាញយកប្រយោជន៍ពីឱកាសថ្មីនេះ ដែលនឹងជួយបង្កើនមុខវិស័យនៃមូលដ្ឋានសេដ្ឋកិច្ច​របស់កម្ពុជា ជួយជំរុញកំណើនលូតលាស់សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ»។

GSP គឺជាកម្មវិធីអនុគ្រោះពាណិជ្ជកម្មដែលមានចំណាស់ ៤០ ឆ្នាំមកហើយ ដោយនៅក្រោមកម្មវិធី​នេះ គ្មានការយកពន្ធលើទំនិញនាំចូលជាច្រើន ពីប្រទេសកំពុងអភិវឌ្ឍ និងផលិតផលបន្ថែមទៀតពីប្រទេស LDBDCs ។ លោកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក Michael Froman បានមានប្រសាសន៍ថា “យើងបាន​ប្រើកម្មវិធីនេះដើម្បីផ្តល់ដល់ប្រទេសក្រីក្រជាងគេខ្លះក្នុងពិភពលោក នូវជំនួយយ៉ាងសំខាន់ នៅក្នុងទំនាក់ទំនង​ជាមួយគូប្រជែងដែលមានកំរិតសមត្ថភាពខ្ពស់»។

ប្រវត្តិស្តីពីកម្មវិធី GSP

នៅក្រោមកម្មវិធី GSP ផលិតផលចំនួនប្រហែល ៥០០០ មុខមកពីប្រទេសកំពុងអភិវឌ្ឍ និងដែនដី​ជាអ្នក​ទទួលផល ដោយរួមមានប្រទេសដែលមានការអភិវឌ្ឍន៍តិចជាងគេចំនួន ៤៣ ប្រទេស អាចធ្វើការ​នាំចេញ​ទៅ​​កាន់សហរដ្ឋអាមេរិកដោយមិនបាច់បង់ពន្ធ។ មានតែប្រទេស LDBDCs ទេ ដែលមិនត្រូវបានតំរូវ​អោយបង់ពន្ធលើ​ផលិតផលចំនួនជិត ១៥០០ នៃផលិតផលទាំងនោះ ។ នៅក្នុងឆ្នាំ ២០១៥ ទំនិញនាំចូលទៅ​ក្នុង​សហរដ្ឋអាមេរិកដោយគ្មានការបង់​ពន្ធ នៅក្រោមកម្មវិធី GSP មានតំលៃសរុបចំនួន ១៧,៤ ពាន់លានដុល្លា​អាមេរិក។

ច្បាប់ពន្យារការអនុគ្រោះផ្នែកពាណិជ្ជកម្ម (TPEA) នៃឆ្នាំ ២០១៥ បានផ្តល់អោយលោកប្រធានា​ធិប​តី Obama នូវអំណាចក្នុងការបន្ថែមទំនិញជាផលិតផលខ្លះសំរាប់ការធ្វើដំណើរ ទៅក្នុង GSP ដោយអាស្រ័យ​លើដំណើរការវាយតំលៃឡើងវិញទៀងទាត់ និងទៅតាមការស្នើសុំ។ ចំណុចតូចបន្ទាប់ចំនួន ២៧ នៅក្នុងកាល​កំណត់នៃពន្ធលើទំនិញនាំចូលដែលមានលក្ខណៈសុខដុម (Harmonized Tariff Schedule ឬ HTS) ដែលមាន​និយាយនៅក្នុង TPEA រួមមានវ៉ាលី កាបូបដៃ កាបូបស្ពាយ និងរបស់ដាក់ក្នុងហោប៉ៅ (ដូចជា​កាបូបលុយ)។

ជាផ្នែកមួយនៃការពិនិត្យវាយតំលៃឆ្នាំ ២០១៥/២០១៦ លើ GSP គណកម្មាធិការអន្តរទីភ្នាក់ងារមួយ ដែលដឹកនាំដោយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក (អនុគណកម្មាធិការនៃគណកម្មាធិការបុគ្គលិកផ្នែក​គោលនយោបាយពាណិជ្ជកម្ម) បានទទួលនិងពិចារណាសំណើ ដែលចង់៖

១-បន្ថែមឬដកចេញនូវផលិតផលពីបញ្ជីនៃផលិតផលដែលទទួលបានការលើកលែងពន្ធ នៅក្រោម GSP

២-លុបចោលការផាត់ចេញ​ចំពោះប្រទេសខ្លះ ដោយផ្អែកតាមការតំរូវនៃលក្ខន្តិកៈទាក់ទងនឹងភាពប្រកួត​ប្រជែង (CNLs) និង

៣-ដកចេញឬដាក់កំរិតព្រំដែនលើលក្ខណៈសម្បតិ្តសំរាប់ទទួលបានអត្ថប្រយោជន៍ពាណិជ្ជកម្មក្រោម GSP ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យលើលក្ខណៈសម្បត្តិតាមលក្ខន្តិកៈ ដូចជាថាតើប្រទេសមួយកំពុងតែប្រកាន់​តាម​ជំហានដើម្បីផ្តល់បទដ្ឋានដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិលើសិទ្ធិរបស់កម្មករ ថាតើប្រទេសនោះផ្តល់​អោយអ្នកវិនិយោគសំខាន់ៗ​ នូវការការពារ ដូចជាការការពង្រឹងការអនុវត្តច្បាប់ទាក់ទងនឹងការកាត់ក្តីដោយ​អាជ្ញាកណ្តាល និងកំរិតដែលប្រទេសមួយការពារបានត្រឹមត្រូវនិងគ្រប់គ្រាន់​ចំពោះកម្មសិទ្ធិបញ្ញា។

ចំពោះសេចក្តីស្នើសុំដែលត្រូវបានទទួលយកមកពិនិត្យវាយតំលៃ គណកម្មាធិការដឹកនាំដោយតំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិកបើកកិច្ចសវនាការជាសាធារណ ដោយសុំមតិរបស់សាធារណជន ហើយនៅក្នុង​ករណីនៃសេចក្តីស្នើសុំទាក់ទងនឹងផលិតផល ធ្វើការពិនិត្យវាយតំលៃលើការវិភាគ​ដែលធ្វើដោយគណកម្មាការ​ពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក ទៅលើផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចនៃការសំរេចចិត្តលើលក្ខណៈ​អាច​ទទួលយកបាននៃផលិតផល ដែលមានទៅលើឧស្សាហកម្មក្នុងស្រុក និងអ្នកប្រើប្រាស់។ ការកែប្រែណាមួយ​ទៅលើបញ្ជីនៃផលិតផល ឬប្រទេសដែលអាចទទួលបានអត្តប្រយោជន៍ពី GSP ទាមទារអោយមានការសំរេច​ពីប្រធានាធិបតី៕

 

ដោយ៖ សហការី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print