សមត្ថកិច្ចឃាត់ខ្លួនមនុស្ស២នាក់សង្ស័យករណីលូចម៉ូតូ

ចែករំលែក៖

ភ្នំពេញៈ​ជនសង្ស័យចំនួន២នាក់ត្រូវបាននគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាធ្វើការឃាត់ខ្លួនសង្ស័យជាប់ពាក់ពន័្ធករណីលូចម៉ូតូ កាលពីវេលាម៉ោង០៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី៣០ខែកាក្កដា ឆ្នាំ២០១៥ នៅតាមផ្លូវលំ ភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

​សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទី១មានឈ្មោះសួស សុភា(ហៅអាវែង)ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបររត់មូតូឌុប ស្នាក់នៅសង្កាក់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ ទីពីឈ្មោះឈឺន ស៊ីណា ភេទប្រុសអាយុ២១ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅផ្ទះជួលភូមិត្រពាំងឈូក មានស្រុកកំណើតភូមិព្រៃប្រ៉ង់ ឃុំស្ពឺខ ស្រុកបាភ្នំ ខេត្តព្រៃវែង។

​តាមប្រភព័ត៍មានពីសមត្ថកិច្ចបានអោយដឹងទៀតថាមុននិងឃាត់ខ្លួនជនសង្ស័យទាំងពីនាក់ខាងលើគឺកម្លាំងល្បាតបានធ្វើការល្បាតនៅចំណុចខាងលើហើយក៍ឃើញជនសង្ស័យបានជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ សេរីឆ្នាំ២០១៣​ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CN.5181 គួអោយសង្ស័យបានឃាត់សួរនាំនិងឆែកឆេមិនឃើញមានលិខិតស្នាមនិងកាតគ្រីម៉ូតូអ្វីទាំងអស់ក៍ឃាត់ខ្លួនយកមកប៉ូស្តិ៍សួរនាំតែម្តង។

​បើតាមប្រភពពីបន្រ្តីនគរបាលប៉ុស្តិ៍ទឹកថ្លាបានអោយដឹងថាជនសង្ស័យទាំងពីនាក់ខាងលើគឺជាមុខសញ្ញាចាស់ទើបនិងចេញពីពន្ធធានាគា ថ្មីៗចំណែកម៉ូតូដែលពួកគេជិះនោះគឺសមត្ថកិច្ចត្រូតពិនិត្យមើលឃើញសោរម៉ូតូវៀចមិនប្រក្រក្តីទើបសមត្ថកិច្ចសំរេចឃាត់ខ្លួនយកមកសួរនាំតែម្តង។

​ចំណែកជនសង្ស័យទាំងពីនាក់បានប្រាប់សមត្ថកិច្ចថារូបគេមិនបានលួចម៉ូតូនេះទេគឺបានខ្ចីពីមិត្តភ័ក្ត្រគេមកជិះ ប៉ុន្តែនៅពេលដែលប៉ូលីសខលរកមិត្តភ័ក្រ្កនោះដើម្បីអោយមកយកម៉ូតូវិញតែខលមិនចូលសមត្ថកិច្ចមានការសង្ស័យថាជាករណីលូចម៉ូតូទើបឃាត់ខ្លួនបញ្ជួនទៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីសាសួរបន្តតាមនិតិវិធី៕

...

   
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print