បាត់កូនស្រីជាង១ខែ ម្តាយកាន់រូបថតដើរស្វែងរកកូនដោយក្តីអស់សង្ឃឹម

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្ត្រីវ័យចំណាស់ម្នាក់ដៃម្ខាងកាន់កាបូប និង ម្ខាងទៀតកាន់រូបថតរបស់កូនស្រី ក្នុងទឹកមុខពោពេញដោយក្តីកង្វល់ និង ព្រួយបារម្ភ ដោយមិនដឹងថា កូនស្រីមានសុខទុក្ខយ៉ាងណានោះ ក្រោយពីកូនស្រីរបស់គាត់ដើរចេញពីផ្ទះអស់រយៈពេលជាង១ខែ ។

...

នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៦ នេះស្ត្រីជាម្តាយ បានធ្វើដំណើរពីភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ឆ្ពោះមកទីរួមខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងអោយវិទ្យុជាតិប្រចាំនៅខេត្តកំពង់ឆ្នាំង ជួយផ្សព្វផ្សាយរកកូនស្រីរបស់គាត់ ។ ស្រ្តីជាម្តាយឈ្មោះអាន រឿន បានប្រាប់អោយដឹងថា កូនស្រីរបស់គាត់ដែលបាត់នេះ មានឈ្មោះ កៅ រីម អាយុ១៩ឆ្នាំ រស់នៅក្នុងភូមិភូមិត្រពាំងពោធិ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

ស្រ្តីជាម្តាយបានរៀបរាប់អោយដឹងថា កូនស្រីរបស់គាត់ពុំដែលធ្វើអ្វីខុសឆ្គងចំពោះគាត់ និង ក្រុមគ្រួសារនោះទេ កូនរបស់គាត់ក៍មានគូដណ្តឹងរួចហើយដែរ ដែលអនាគត កូនប្រសារ របស់គាត់នោះ មានឈ្មោះសល្យ រមនីយ ជាអ្នករស់នៅក្រុងប៉ោយប៉ែត ។ ហើយការភ្ជាប់ពាក្យនោះយូមកហើយដែរ ប៉ុន្តែកូនរបស់គាត់មិនដែលមានឈ្លោះប្រកែកគ្នាអីនោះដែរ ។

ស្រ្តីរូបនេះបានប្រាប់ទៀតថា កាលពីថ្ងៃអង្គារទី៧ ខែមិថុនា ឆ្នាំ២០១៦ ក្នុងពេលដែលគាត់ចេញទៅផ្សារបាត់ស្រាប់តែកូនស្រីរបស់គាត់បានយកការបូបខោអាវ គេចខ្លួនបាត់ ។ ដែលអ្នកជិតខាងបានប្រាប់ថា កូនរបស់គាត់បានឡើងរថយន្តឈ្នួលទៅជាមួយមនុស្សម្នាក់ ប៉ុន្តែមិនបានប្រាប់ថា ទៅទីណានោះទេ ក្រោយពីបាត់កូនភ្លាមៗគាត់បានទូរស័ព្ទទៅកូនស្រី ដែរ តែទូរស័ព្ទមិនចូល ក្រោយមករយៈពេល២ទៅ៣ថ្ងៃ ស្រាប់តែកូនស្រីទូរស័ព្ទមកថាមកភ្នំពេញ ទោះបីជាម្តាយហៅមកផ្ទះក៍មិនព្រមមកដែរ ។ រហូតដល់ថ្ងៃមួយកូនស្រីរបស់គាត់បានទូរស័ព្ទទៅ គូដណ្តឹងអោយទៅយកនាងនៅផ្សារក្រឡាញ់ តែគូដណ្តឹងប្រាប់ថារវល់ មិនទាន់បានទៅភ្លាមៗ និងនឹងស្មានថា នៅភ្នំពេញ ។ លុះក្រោយមកទៀតបានទូរស័ព្ទមកគូដណ្តឹង ហើយបានប្រាប់ថា ឈប់មករវល់ជាមួយនាងទៀតចាប់ពីពេលនេះតទៅ ព្រោះខ្លួន មានមនុស្សគេមកយកទៅធ្វើការ ហើយនៅសល់ប៉ុន្មានថ្ងៃទៀត រូបនាងនឹងត្រូវទៅស្រុកយួន ។

និយាយបណ្តើរ ស្រក់ទឹកភ្នែកបណ្តើរ ស្រ្តីជាម្តាយបានប្រាប់ថា នៅពេលនេះគាត់ពិតជាព្រួយបារម្ភពីកូនស្រីរបស់គាត់ខ្លាំងណាស់ ព្រោះពេលនេះសង្ស័យថាអាចនឹងចាញ់បោកគេ ហើយតាមរយៈនៃសារព័ត៌មានក្នុងស្រុក គាត់ សូមអំពាវនាវដល់កូនស្រីបើបានទទួលដំណឹងនេះ កូនប្រញាប់មកផ្ទះវិញដើម្បីជួបជុំក្រុមគ្រួសារវិញ៕

image

image

ដោយ៖ ចន្ថា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print