រកឃើញបំណែកសង្ឃ័យថាជារបស់យន្តហោះ​MH370 របស់ម៉ាឡេស៊ីបាត់ខ្លួន

ចែករំលែក៖

រដ្ឋមន្ត្រីក្រសួងចរាចរណ៍ម៉ាឡេស៊ីលោក​Abdul Aziz Kaprawi បានបញ្ចាក់ថា បំណែកយន្តហោះដែលទើបតែរកឃើញនៅលើកោះ​Reunion ក្នុងមហាសមុទ្រឥណ្ឌាគឺជាយន្តហោះ​MH 370 របស់ក្រុមហ៊ុនអាកាស់ចរណ៍ម៉ាឡេស៊ីដែលបានបាត់ខ្លួននាពេលកន្លងមក។

លោក​ Abdul Aziz Kaprawi​បន្តទៀតថា តាមការប្រកាសរបស់ប្រធានក្រុមស្រាវជ្រាវបានឲ្យលោកដឹងថា « បំណែកទាំងនោះអាចជារបស់យន្តហោះ​ប៊ូអិន​៧៧៧ លេខ​ហោះហើរ​MH 370 ស្ទើតែ​១០០ភាគរយ»។ ក្នុងពេលជាមួយគ្នានោះមន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវក៏មានជំនឿជឿជាក់ថា បំណែកយន្តហោះដែលទើបតែរកឃើញអាចជារបស់​ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេសីុដែលបាត់ខ្លួនកាលពីថ្ងៃទី​៨ខែមីនា​។

តាមប្រសាសន៍លោក​ Abdul Aziz Kaprawi ក្រុមស្រាវជ្រាវរបស់ក្រុមហ៊ុនផលិតយន្តហោះប៊ូអិញក៏បាន​បញ្ចាក់ថា​បំណែកដែលទើបតែរកឃើញនោះគឺជាស្លាបយន្តហោះរបស់ក្រុមហ៊ុននេះពិត​មែន។

នៅក្នុងថ្ងៃទី​៣០ខែកក្កដា រដ្ឋមន្ត្រីក្រសួងចរាចរណ៍ម៉ាឡេស៊ី លោក​Liow Tiong Lai ​និងក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីុក៏បានបើកការស្រាវជ្រាវ​បញ្ចាក់ការពិតពីបំណែកយន្តហោះខាងលើ ហើយម៉ាឡេស៊ីុបានបញ្ចូនមនុស្សទៅកាន់តំបន់រកឃើញបំណែកនោះហើយដែរ។

កាលពីថ្ងៃទី​២៩ខែកក្កដាកន្លងមក​ប៉ូលិសនៅកោះReunion ស្ថិតនៅក្នុងដែនអធិបតេយ្យ​របស់​បារាំង​ស្ថិតនៅមហាសមុទ្រឥណ្ឌាបញ្ចាក់ថា បានប្រទះឃើញបំណែកយន្តហោះនៅលើកោះនេះ មានចម្ងាយពីកន្លែងរករករាប់ពាន់គីឡូម៉ែត្រ។

យន្តហោះប៊ូអិញ៧៧៧ មានស្លាកលេខ​MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរ​ឡាញបានបាត់ខ្លួនចេញពីប្រព័ន្ធរ៉ាដាកាលពីថ្ងៃទី​៨មីនា​ដោយដឹងអ្នកដំណើរ​២៣៩នាក់ ហោះហើរចេញពីទីក្រុងកូឡាឡំពួរទៅកាន់ទីក្រុងប៉េកាំង។ រយះពេលជាងមួយឆ្នាំ​សហគមន៍អន្តរជាតិដែលមានប្រទេសចូលរួមជួយរករហូតដល់​ជាង​៤០ប្រទេស​ និងផ្កាយរណបរាប់សិបគ្រឿងនៅតែមិនអាចរកឃើញតម្រុយណាមួយពីយន្តហោះបាត់ខ្លួននោះដែរ។

ជាមួយនិងព័ត៌មានខាងលើបានប្រកាសភ្លាមសាច់ញ្ញាត្តិអ្នកដំណើរនៅលើយន្តហោះនោះក៏បាន​ស្រែកទ្រហោរយំសាជាថ្មី ដោយក្តីសង្ឃឹមអាចមានអភូតហេតុកើតឡើងត្រូវបានរលាយទាំងស្រុងទៅហើយ។ សាច់ញ្ញាត្តិអ្នកដំណើរជាច្រើនក៏បានទៅកាន់ទីតាំងក្រុមហ៊ុនអាកាសចរណ៍រងចាំស្តាប់ដំណឹង ថាតើនោះជាការពិតដែរឬទេ?៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print