ទាហ៊ានACOជាប់សង្ស័យជាអ្នកលក់និងផ្តល់កាំភ្លើងស្វ័យប្រវត្តិដល់ក្រុមចោប្លន់

ចែករំលែក៖

ខេត្តកំពង់ស្ពឺៈ កាលពីថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០១៦ សមត្ថកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងនគរបាលខេត្តត្បូងឃ្មុំ និងកំពង់ស្ពឺបានសហការបន្តចាប់មុខសញ្ញាប្លន់បាន៤នាក់និងអាវុធAK ២ដើមថែមទៀត សរុប៤ដើម: ១- ជនសង្ស័យឈ្មោះ (ស ម) ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិក្រាំងខ្វាវ ឃុំគីរីវន្ត័ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មុខរបរ គ្រូបច្ចេកទេសអាវុធនៅសាលា ACO(រថក្រោះ)

ជាអ្នកលក់អាវុធ៧ដើមអោយទៅជនសង្ស័យ តឹក សំអុល ២- ជនសង្ស័យឈ្មោះ (ឆ ធ ) ភេទប្រុស អាយុ៤៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែកំពត ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មុខរបរសន្តិសុខផ្សារ សហចារីក្នុងអំពើប្លន់។
៣- ជនសង្ស័យឈ្មោះ (យ វ ) ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ សហចារី។
៤- ជនសង្ស័យឈ្មោះ (ភ យ ) ភេទ ប្រុស អាយុ៣៥ឆ្នាំ ទីលំនៅភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ប្រជាការពារភូមិ បាញ់សម្លាប់ជនរងគ្រោះ។
គួររំលឹកថា ជនសង្ស័យ ឈ្មោះ តឹិក សំអុល បាត់រត់គេចខ្លួនចូលក្នុងព្រៃកាលពីម្សិលមិញ ខណះនគរបាលនាំខ្លួនយកទៅបង្ហាញកន្លែងលាកអាវុធ ហើយពេលសមត្ថកិច្ចចុះដោះដូរកង់ឡាន ជនសង្ស័យបានលួចរត់ តែត្រូវចាប់បានវិញតែប៉ុន្មានម៉ោងក្រោយមក៕

image image image image image image image

ដោយ វណ្ណះ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print