ការលក់​អចលនទ្រព្យ​របស់វៀតណា​ម​ទៅឲ្យ​បរទេស​កើនឡើង​

ចែករំលែក៖

អ្នកវិភាគទីផ្សារបានឲ្យដឹងថា បរទេស និងអាណិកជនវៀតណាមរស់នៅបរទេសជាច្រើនកំពុងតែទិញអាផាតមិននៅក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងទីក្រុងហូជីមិញ។

...

ជាង ១០.០០០អាផាតមិន ត្រូវបានលក់អស់នៅក្នុងត្រីមាសទី២នៃឆ្នាំនេះ បរទេសដែលទិញអាផាតមិននោះ ត្រូវបានអនុញ្ញាតឱ្យទិញចាប់ពី ៣០ភាគរយឡើងទៅនៅក្នុងមួយគម្រោង។

ក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកអចលនទ្រព្យ Jones Lang Lasalle Viet Nam បានប្រាប់សារព័ត៌មាន Viet Nam News ថា ការលក់ខុនដូឱ្យបរទេសមានការកើនឡើងយ៉ាងខ្លាំងនៅក្នុងទីក្រុងហូជីមិញ។

ចាប់តាំងពីច្បាប់ត្រូវបានកែប្រែកាលពីខែកក្កដាឆ្នាំមុនមក ជនបរទេសបានទិញជាង ១.០០០ អាផាតមិន ពោលគឺតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះ។

លោក Stephen Wyatt ប្រធានក្រុមហ៊ុននេះបានបន្ថែមទៀតថា ចំនួនយូនីតសរុបនៅក្នុងឆ្នាំ២០១៥ កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០១៤ ដោយសារតែមានការកើនឡើងទាំងការផ្គត់ផ្គង់ និងតម្រូវការ ហើយក៏មានការគាំទ្រពីធនាគារ អ្នកទិញ និងក្រុមហ៊ុនអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដែរ។

ទិន្នាការនេះត្រូវបានគេរំពឹងថានឹងបន្តកើតឡើងនៅក្នុងឆ្នាំនេះ ហើយបរទេសដែលទិញផ្ទះនៅវៀតណាម នឹងនៅតែជាប្រធានបទដ៏ចាប់អារម្មណ៍ដដែល។

យើងជឿថា ទីផ្សារអចលនទ្រព្យវៀតណាមនឹងបន្តទាក់ទាញបន្ថែមទៀត ជាពិសេសទាក់ទាញអ្នកវិនិយោគដែលរស់នៅប្រទេសក្បែរខាងយើង។

ក្រុមហ៊ុនពិគ្រោះយោបល់ផ្សេងទៀត CBRE បានឱ្យដឹងថា មានជនបរទេសបន្ថែមទៀតដែលទិញអចលនទ្រព្យដើម្បីធ្វើការវិនិយោគបន្តនៅក្នុងទីក្រុងហូជីមិញ។

គម្រោងធំៗជាច្រើន ដូចជា គម្រោង Vinhomes Golden River គម្រោង Vinhomes Central Park គម្រោងThe Nassim និងគម្រោង Estella Heights ត្រូវបានគេមើលឃើញថា ភាគច្រើនត្រូវបានទិញដោយជនបរទេស។

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យជាច្រើនបានរាយការណ៍ពីកំណើនគួរឱ្យកត់សម្គាល់ ។

ចាប់តាំងពីត្រូវបានកែប្រែមក ក្រុមហ៊ុន Novaland បានមើលឃើញពីការកើនឡើងនៃការទិញដោយបរទេស។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា ការកើនឡើងនេះនឹងបន្តមានទៀត ដោយសារតែមានរបាយការណ៍ថា នឹងមានជនបរទេសជាង ៥០០.០០០នាក់ចូលមករស់នៅក្នុងប្រទេសវៀតណាម ដោយក្នុងនោះនឹងមានប្រធានប្រតិបត្តិប្រហែលជា ៣០០.០០០នាក់របស់ក្រុមហ៊ុនជាច្រើនផងដែរ។

ក្រុមហ៊ុននេះបានបន្ថែមទៀតថា មានការងើបឡើងយ៉ាងខ្លាំងនៅក្នុងការទិញអចលនទ្រព្យដោយបរទេសចាប់តាំងពីត្រីមាសទី២កាលពីឆ្នាំមុន ពោលប្រហែលជា ១០ទៅ១៥ភាគរយនៃអ្នកទិញ ហើយភាគច្រើននៃការទិញរបស់បរទេសទាំងនោះ គឺចង់ទិញអាផាតមិនដែលទំនើប និងបំពាក់គ្រឿងសង្ហារិមដែលមានគុណភាពល្អ ៕

image001

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print