កីឡាករ Andy Murray បានឈ្នះជើងឯកWimbledonឆ្នាំ២០១៦បន្ទាប់ពីយកឈ្នះលើកីឡាករកាណាដា Milos Raonic ក្នុងលទ្ធផល6-4, 7-6 (7/3), 7-6 (7/2)។
កីឡាកររបស់ចក្រភពអង់គ្លេសវ័យ២៩ឆ្នាំរូបនេះធ្លាប់បានឈ្នះពានរង្វាន់នេះម្តងហើយកាលពីឆ្នាំ២០១៣ ហើយកាលពីឆ្នាំ២០១២គាត់បានឈ្នះជើងឯកUS Open។ សរុបមកគឺគាត់បានឈ្នះពានរង្វាន់ធំចំនួន៣ដងនៅក្នុងអាជីពវាយតឺន្នីសរបស់គាត់។
Murrayបានថ្លែងថា “នេះគឺជាកម្មវិធីដ៏សំខាន់បំផុតសម្រាប់ខ្ញុំជារៀងរាល់ឆ្នាំ ខ្ញុំក៏ធ្លាប់បានចាញ់នៅក្នុងកម្មវិធីនេះដែរ។ ខ្ញុំពិតជាមានមោទនភាពដែលអាចកាន់ពានរង្វាន់ Wimbledonឆ្នាំ២០១៦។ វាធ្វើឲ្យខ្ញុំកាន់តែមានអារម្មណ៍ខ្លាំងក្លាថែមទៀត” ។
ចំណែកកីឡាករ Milos Raonicដែលមានវ័យ២៥ឆ្នាំបាននិយាយក្រោយការ ប្រកួតថា “វាជាការប្រកួតដ៏លំបាកបំផុត។ Andyលេងបានល្អហើយគាត់ពិតជាស័ក្តិសមនឹងទទួលបានជ័យជម្នះនេះណាស់។ខ្ញុំនឹងខិតខំធ្វើយ៉ាងណាដើម្បីវិលត្រឡប់ មកកាន់ទីនេះម្តងទៀតហើយអាចទទួលបានជោគជ័យ” ៕
ដោយ៖ ដេវីត