ប្រទេសអុីរ៉ង់៖ នៅថ្ងៃបើឆាកដំបូងក្រុមកីឡាករវាយកូនបាល់កម្ពុជាបានលេង ចាញ់ក្រុមលីបង់ក្នុងលទ្ធផល ៣-០ សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ Davis Cup ក្នុងក្រុម៣ដែលកំពុងប្រកួតនៅប្រទេសអុី រ៉ង់នេះ បើតាមប្រភពពីសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានឲ្យដឹងនៅព្រឹកថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០១៦ ។
ប្រភពព័ត៌មានខាងលើបានអះអាងថា ការប្រកួតវាយទោលបុរសកម្ពុជាលេង ដោយកីឡាករ តាន់ នីសាន់ បានចាញ់ក្នុង លទ្ធផល ៦-២ និង ៦-២ ខណៈដែលការ ប្រកួតវាយទោលបុរសកីឡាករ ប៊ុន កេន្នី ក៏ចាញ់ក្នុងលទ្ធផល ៦-២ និង ៧-៦ ដែរ។ ចំណែកវិញ្ញាសាវាយគូបុរសក្រុមកម្ពុជា មានកីឡាករ តាន់ នីសាន់ និង ម៉ម ផល្គុណ បានលេងចាញ់ក្រុមកីឡាករមកពីប្រទេសលីបង់ ដោយលទ្ធផល ៦-៤ និង ៦-៣ ។ សរុបទាំង៣វិញ្ញាសាកាលពីថ្ងៃទី១១ខែ កក្កដាឆ្នាំ២០១៦ កម្ពុជា ចាញ់ លីបង់ ៣-០ ។
នៅថ្ងៃទី១២ខែកក្កដា ក្រុមកីឡាវាយ កូនបាល់កម្ពុជាត្រូវប៉ះជាមួយក្រុមខ្លាំង មកពីប្រទេសកាតារបន្តទៀត។
គួររំលឹកថា ក្រុមកីឡាករកម្ពុជាស្ថិតនៅក្នុងពូលBជាមួយក្រុមកីឡាករមកពីប្រទេសស៊ីរី លីបង់ កាតា និងសិង្ហបុរី ដែលសុទ្ធតែជាក្រុមខ្លាំងៗក្នុងព្រឹត្តិការណ៍ពានរង្វាន់ Davis Cup នៅក្រុម Asia/Oceania III លេងការពារតំណែងក្រុមនិងស្វែងរក ឡើងទៅលេងក្នុងក្រុមបន្តទៀតនោះ៕
ដោយ៖ សារីម