សមាគមផលិតរថយន្តវៀតណាមបានឱ្យដឹងថាប្រជាជនវៀតណាមបានទិញរថយន្តជាង២៤.៤០០គ្រឿងក្នុងខែមិថុនានេះពោលគឺកើនឡើង៣១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
រថយន្តខ្នាតតូចបានឈានមុខគេនៅ ក្នុងទីផ្សារនេះដោយមានការលក់ចំនួន ១២.៩១៦គ្រឿងបន្ទាប់មករថយន្តសម្រាប់ធ្វើពាណិជ្ជកម្មមានចំនួន ១០.៣២៥គ្រឿង ហើយរថយន្តផ្សេងៗទៀតមានចំនួន១. ១៨០គ្រឿង។
នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ រថយន្តស្ទើរតែ១២៦.៨០០គ្រឿងត្រូវបានលក់អស់ពោលគឺកើនឡើង៣១ភាគរយបើធៀបនឹងឆ្នាំមុន។ ជាមធ្យមមានរថយន្ត ប្រហែលជា៧០០គ្រឿងត្រូវបានទិញក្នុងមួយៗថ្ងៃ។
ក្រុមហ៊ុនរថយន្ត Troung Hai បាន លក់រថយន្តរបស់ខ្លួនអស់ចំនួន៩.២៤៦គ្រឿងពោលគឺកើនឡើង៤២,៣ភាគរយនៃទីផ្សារហ៊ុន។
ក្រុមហ៊ុននេះបានបន្ថែមទៀតថា ក្រុម ហ៊ុនបានផលិតរថយន្តជាង៥១.០០០ គ្រឿងក្នុងពាក់កណ្តាលដំបូងនៃឆ្នាំនេះ ហើយបានរចនារថយន្តក្រុង រថយន្តទេសចរណ៍និងរថយន្តដឹកទំនិញបានចំនួន ១១ម៉ូដែល។
ក្រុមហ៊ុននេះបានគ្រោងរចនារថយន្ត ក្រុងថ្មីមួយក្រោមម៉ាកជាតិនៅឆ្នាំក្រោយនេះ ខណៈដែលវៀតណាមនឹងដាក់ចេញនូវយុទ្ធសាស្ត្រជំរុញការលក់នៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាននិងដៃគូពាណិជ្ជកម្មឆ្លងកាត់តំបន់អាស៊ីប៉ាស៊ីហ្វិក។
ការលក់របស់ក្រុមហ៊ុននេះបានកើនឡើងទ្វេដង ហើយជាប់ចំណាត់ថ្នាក់ទី២ ដែលមានការលក់ចំនួន៣.៩៧៩គ្រឿង ពោលគឺកើនឡើង១៨,២ភាគរយនៃទីផ្សារហ៊ុន។
ការលក់បន្តបន្ទាប់គឺក្រុមហ៊ុនរថយន្ត Ford Vietnam មានចំនួន២.៣៦៩គ្រឿង ក្រុមហ៊ុន Honda មានចំនួន ៨៦៩គ្រឿង ក្រុមហ៊ុន GM Vietnam មានចំនួន ៧៦៥គ្រឿង និងក្រុមហ៊ុន Mercedes-Benz មានចំនួន៦៥៥គ្រឿង។
ការលក់រថយន្តដែលដាច់ជាងគេបំផុតក្នុងចំណោមរថយន្ត៥ប្រភេទនៅក្នុងពាក់កណ្តាលទី១នៃឆ្នាំនេះមានរថយន្ត Ford Ranger រថយន្ត Toyota Vios រថយន្ត Toyata Fortuner និងរថយន្ត Toyota Innova៕
ដោយ៖ រ័ត្ន