ភ្នំពេញ៖ រថយន្ដហីុយ៉ានដាយដឹកទឹកកកមួយគ្រឿងបើកមិនប្រយ័ត្នជ្រុលទៅបុករថយន្ដឡិចសីុសRX300មួយគ្រឿងត្រង់ចំណុចផ្លូវបំបែកជាបួនចំពាក់កណ្ដាលរថយន្ដពេញទំហឹងនិងបន្តទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលអោយរងការខូចខាត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៣និង០០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចខាងក្រោមស្ពានអាកាសពេទ្យលោកសង្ឃ(ស្ពាន៧មករា) ក្នុងសង្កាត់ ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដឡិចសីុសRX300ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2U-3787 ធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ទិសដៅពីត្បូងទៅជើងហើយបានឆ្លងកាត់ខាងក្រោមស្ពានបំណងឡើងទៅផ្លូវលេខ៥៩៨ក៏ត្រូវរថយន្ដម៉ាកហ៊ីយ៉ានដាយដឹកទឹកកក ពណ៍ស ពាក់ស្លាកលេខភ្នំពេញ3C-6143 បើកបរតាមបណ្ដោយផ្លូវលេខ១១០ ទិសដៅពីកើតទៅលិច បុកចំពាក់កណ្ដាលរថយន្ដហើយជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវវៀចមួយកង់ផងដែរ។
ប្រជាពលរដ្ឋបាននាំគ្នានិយាយថា បច្ចុប្បន្នគ្រោះថ្នាក់កើតមានឡើងគឺបណ្តាលមកពីការបើកបរខ្វះការប្រុងប្រយ័ត្ន បើកលឿនមិនគោរពច្បាប់ ខ្វះការអត់ឱនអាធ្យាស្រ័យអោយគ្នាទៅវិញទៅមក ទើបបង្កអោយមានគ្រោះថ្នាក់បែបនេះ។ ប្រជាពលរដ្ឋបន្តថា រថយន្តដឹកទំនិញសព្វថ្ងៃ ជាពិសេសគឺប្រភេទរថយន្តដឹកទឹកកក មិនមានលក្ខណៈគ្រប់គ្រាន់នោះទេ ហ្វ្រាំងមិនស៊ី គ្មានស្លាកលេខ ខ្លះអត់ទ្វារ អ្នកបើកបរសុទ្ធតែក្មេងស្ទាវមិនបានចូលរៀនក្នុងសាលាបើកបរ គ្មានប័ណ្ណបើកបរ គ្មានភ្លើបភ្លឺផ្លូវ គ្មានភ្លើស៊ីញ៉ូជាដើម ទាំងនេះជាកត្តាងាយស្រួលបង្កអោយមានគ្រោះថ្នាក់ ។
ប្រជាពលរដ្ឋបានសំណូមពរដល់សាលារាជធានីមេត្តាចាត់វិធានការណ៍ចំពោះរថយន្តប្រភេទ ដឹកទំនិញ និងរថយន្តដឹកទឹកកកនេះតែម្តង។
ក្រោយពីកើតភាគីខាងរថយន្ដដឹកទឹកកកបានហៅរថយន្ដមួយគ្រឿងទៀតមកដឹកទឹកកកចេញ ចំណែករថយន្ដទាំងពីរកម្លាំងជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយ
តាមនិតិវិធី៕ ព្រែកជ័យ