កម្លាំងអាវុធហត្ថខណ្ឌដូនពេញបង្ក្រាបនិងចាប់បានជនសង្ស័យសកម្មខាងឆក់ម្នាក់និងម៉ូតូមួយគ្រឿង

ចែករំលែក៖

ភ្នំពេញ៖ គ្រាន់តែរយៈពេលកន្លះម៉ោងក្នុងខណ្ឌដូនពេញមានករណីប៉ុនប៉ងកាប់ប្លន់យកម៉ូតូមិនបានសំរេច និងករណីឆក់ទូរស័ព្ទជនបរទេសបានសំរេច តែត្រូវអាវុធហត្ថខណ្ឌដូនពេញដេញបង្ក្រាបនិងចាប់បានជនសង្ស័យជំនាញខាងឆក់សកម្មម្នាក់រួមទាំងម៉ូតូមួយគ្រឿងទៀតដែលជាមធ្យោបាយសម្រាប់ជិះធ្វើសកម្មភាពឆក់ ។ ហេតុការណ៍ប៉ុនប៉ងកាប់ប្លន់យកម៉ូតូកើតឡើងនៅវេលាម៉ោង ៩ យប់ថ្ងៃទី ១៣ ខែកក្តដា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវ១៤៨កែងផ្លូវនរោត្តម សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញ និងករណីឆក់ទូរស័ព្ទកើតឡើងនៅវេលាម៉ោង៩.៣០នាទីយប់តាមបណ្តោយផ្លូវ៥១កែង១៨៤ ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។
តាមសំដីរបស់មន្រ្តីអាវុធហត្ថបានអោយដឹងថា នៅវេលាម៉ោង៩យប់មានករណីប៉ុនប៉ងកាប់ប្លន់យកម៉ូតូ ស៊ុយស៊ុយគី និច ពណ៍ក្រហម តែមិនបានសំរេចទេ ហើយជនសង្ស័យមានគ្នា៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ពណ៍ខ្មៅ នៅពេលផ្អើលឆោឡោនោះ អាវុធហត្ថខណ្ឌដូនពេញបានជិះដេញតាមប្រកិតពីក្រោយរហូតដល់វត្តស្ទឹងមានជ័យក៏បាត់ដាន ដោយសារតែជនសង្ស័យជិះចូលតាមច្រកចំហៀងវត្ត ។ បន្ទាប់ពីបាត់ដានជនសង្ស័យ ខាងអាវុធហត្ថក៏ត្រឡប់មកគោលដៅវិញ ។ ពេលជិះដល់ស្តុបអាងទឹក ក៏មានគេបោះដៃប្រាប់ថា មានករណីឆក់ទូរស័ព្ទជនបរទេសបានសំរេច នៅផ្លូវ១៨៤កែង៥១ ហើយជនសង្ស័យមានគ្នា២នាក់ជិះម៉ូតូ២គ្រឿង ជិះដល់ផ្លូវនេរុហ៍កាត់តាមស្តុបអាងទឹក ។ កំលាំងអាវុធហត្ថដែលត្រឡប់ពីស្ទឹងមានជ័យក៏ចាំពួនស្ទាក់ត្រង់ចំនុចអាងទឹក ក៏ឃើញមុខសញ្ញាជិះកាត់មែន ហើយក៏ដេញតាមរហូតដល់ផ្លូវនេរុហ៍កែង១៥៦ ទើបចាប់បានម្នាក់ដោយសារតែជនសង្ស័យជិះម៉ូតូទៅបុកគូទរថយន្ត តូយូតាប្រូស ដួលសន្លប់របួសធ្ងន់ ។
ក្រោយពេលចាប់ឃាត់ខ្លួនជនសង្ស័យឆក់បានហើយក៏នាំមកមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញរួមជាមួយម៉ូតូឌ្រីមឆ្នាំ២០១៦ពណ៍ខ្មៅអត់ស្លាក់លេខរបស់ជនសង្ស័យមួយគ្រឿងផងដែរ តែដោយសារជនសង្ស័យរបួសធ្ងន់អាវុធហត្ថក៏បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យកាល់ម៉ែត្រ ។ ដោយឡែកជនបរទេសដែលត្រូវក្រុមចោរឆក់ទូរស័ព្ទក៏បានមកដាក់ពាក្យបណ្តឹងនៅអាវុធហត្ថខណ្ឌដូនពេញផងដែរ ៕

image image image image image

ព្រែកជ័យ

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print