នគរបាលឃាត់ខ្លួនមនុស្ស៧នាក់នឹងរថយន្ត២គ្រឿងករណីដឹកធាតុផ្សំជាតិផ្ទុះ

ចែករំលែក៖

មណ្ឌលគិរី=ស្នងការនគរបាលខេត្តមណ្ឌលគិរី លោកឧត្តមសេនីយ៍ត្រី ញ៉ែម វ៉ាន់នីបានឲ្យដឹងថា​រថយន្តសាំយ៉ុង​២គ្រឿង​ដឺកសម្ភារះជាម៉្សៅសៗ រួមនិងមនុស្សចំនួន៧នាក់ត្រូវបាននគរបាលអធិការស្រុកកោះញែក​ចាប់ឃាត់កាល​ពីវេលា​ម៉ោង​៣និង៤៥នាទីធៀបភ្លឺថ្ងៃទី៣០កក្កដា២០១៥រួចបញ្ជូនយកមកស្នងការដ្ឋាននគរបាលខេត្តដើម្បីសាកសួនិងត្រួតពិនិត្យ ដែលគេសង្ស័យថាជា រំសាវសម្រាប់ផ្សំបំផ្ទុក។

​ សមត្ថកិច្ចនគរបាល បានអោយដឹងថារថយន្ត២គ្រឿងផ្ទុកសម្ភារះ៣មុខដែលគេសង្ស័យថាជាសាធាតុផ្សំ(រំសេវផ្ទុះ) ពិតមែន ហើយសារធាតុទាំងនោះមានចំនួន២៦៧បេ ដែលស្មើរនិង៦៦៧៥គីឡូក្រាម និងបានឃាត់ខ្លួនមនុស្ស៧​នាក់​រួមមាន ០១ ឈ្មោះ ស៊ិវ ហ្វេ អាយុ៣៩ឆ្នាំ ជនជាតិចិន ទី០២ឈ្មោះសេង ហុង ២៧ឆ្នាំ ខ្មែរ ជាអ្នកបកប្រែ ទី០៣ តុង សៅ ខ្មែរ ជាម្ចាស់រថយន្ត ទី០៤ ស៊ាន ជាង ភេទប្រុសអាយុ៣៥ឆ្នាំជនជាតិខ្មែរអ្នកបើកបរ ​ទី០៥ ឆុន ឈាង ភេទ​ប្រុស ភេទប្រុ អាយុ៣៥ឆ្នាំអ្នកបើកបរ ទី០៦ ​ឈ្មោះជា ជាង ភេទប្រុសអាយុ២៨ឆ្នាំ ជាព្រូឡាន ​និងទី០៧ឈ្មោះ ហាក់ មករា ភេទប្រុស អាយុ៣១ឆ្នាំជាព្រូឡាន។ ​​បើតាមអ្នកបកប្រែឲ្យជនជាតិចិនឈ្មោះ សេងហុងបានឲ្យដឹងថាទំនិញដែលសមត្ថកិច្ចចាប់ នោះមាន​ចំនួន២៦៧​បេស្មើរ៦៦៧៥គីឡូក្រាម មានឈ្មោះ ជីងឆាន់ជាម្ស៉ៅពណ៌ស​និងសូដារួមនិងខ្យូងដូង ជារបស់ក្រុមហ៊ុនអូរ៉ង់​ ដើម្បីយក​ទៅឲ្យឈ្មោះស៊ុន អ្នកគ្រប់គ្រងក្រុមហ៊ុនរ៉ែដែកនៅ ​ស្រុក រវៀង ​ខេត្តព្រះវិហារ ធ្វើការពិសោធន៍ រ៉ែមាស.រ៉ែដែក.រ៉ែស្ពាន់ ហើយនៅសម្បកបេមានឈ្មោះក្រុមហ៊ុន និងបានបញ្ជាក់ថាសម្ភារះទាំងអស់នេះមិនមានការឆាបឆេះ ជាតិផ្ទុះ និងមិន​ប៉ះពាល់បរិស្ថានផងដែរ។

         បច្ចុប្បន្នរថយន្តរួមនិងសម្ភារះដែលសង្ស័យនិងមនុស្សសមត្ថកិច្ចនគរបាលជំនាញកំពុងសាកសួរនិងពិនិត្យថា សម្ភា​រះទាំងនោះជាសាធាតុផ្សំបំផ្ទុះមែនដូចដែលគេសង្ស័យនោះដែរឬទេ ?ហើយការដឹកជញ្ជូនមានច្បាប់​អនុញាត្តិត្រឹមត្រូវ​ពីក្រុមហ៊ុនណា៕ដោយ=ឦសាន

...

   
    
    
    
 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print