អតីតខ្សែប្រយុទ្ធក្រុមបាល់ទាត់ Norwich នឹង ឡើងសង្វៀនប្រដាល់ដណ្តើមខ្សែក្រវាត់ថ្នាក់ជាតិ

ចែករំលែក៖

កីឡាករ Leon Mc Kenzie អតីតខ្សែ ប្រយុទ្ធរបស់ក្រុមបាល់ទាត់នៅក្នុងក្រប ខ័ណ្ឌអង់គ្លេស Premier League នឹងឡើងសង្វៀនប្រកួតប្រដាល់វិញម្តងដើម្បីដណ្តើមជើងឯកខ្សែក្រវាត់ទម្ងន់មធ្យមថ្នាក់ជាតិ របស់អង់គ្លេស ។

...

Leon McKenzieដែលមានវ័យ៣៨ឆ្នាំនឹងប្រកួតជាមួយកីឡាករប្រដាល់ Jahmaine Smyle នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ។

អតីតខ្សែប្រយុទ្ធរបស់ក្លិប Norwich និង Peterborough នេះ បានបញ្ចប់អាជីពជា កីឡាករបាល់ទាត់នៅក្នុងឆ្នាំ២០១១ ហើយ បានចាប់ផ្តើមអាជីពជាកីឡាករប្រដាល់នៅក្នុងឆ្នាំ២០១៣។ គាត់បានប្រកួត ចំនួន៩ដងហើយ ឈ្នះ៨ស្មើ១។

កីឡាករ Mc Kenzie គឺជាកូនប្រុស របស់លោក Clinton អតីតម្ចាស់ខ្សែក្រវាត់ អង់គ្លេសនិងទ្វីបអឺរ៉ុប ហើយបច្ចុប្បន្នមានគ្រូបង្វឹកជាពូបង្កើត Duke McKenzieដែលធ្លាប់គ្រងតំណែងជើងឯកខ្សែក្រវាត់ពិភពលោកចំនួន៣សម័យកាលទៀតផង ៕

13664829_1154299647959828_373186193_n

ដោយ៖ ដេវីត

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print