ចិនគំរាមអូស្ត្រាលី «កុំជ្រៀតជ្រែកចូលបញ្ហាសមុទ្រចិនខាងត្បូង»

ចែករំលែក៖

ចិនបានប្រមានដល់ប្រទេសអូស្ត្រាលី ឲ្យនៅក្រៅវិវាទដែនសមុទ្រចិនភាគខាងត្បូង បើមិនដូច្នោះទេនឹងប៉ះពាល់ដល់ទំនាក់ទំនងប្រទេសទាំងពីរ។

...

ក្រសួងការបរទេសចិនបានប្រកាសថា ចិនពិតជាខកចិត្តយ៉ាងខ្លាំងចំពោះការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Julie Bishop ថា ចិនចាំបាច់ត្រូវតែគោរពសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលអន្តរជាតិ ហើយអូស្ត្រាលី និងបន្តអនុវត្តសិទ្ធសេរីភាពចរាចរណ៍នៅដែនសមុទ្រចិនភាគខាងត្បូង។

កាលពីសប្តាហ៍មុនចិនបានចាត់ទុកការកាត់ក្តីរបស់តុលាការអាជ្ញាកណ្តាលថា ជា «រឿងកំប្លែង» ហើយសាលក្រមគ្រាន់តែជាក្រដាសតែប៉ុណ្ណោះ ។ នៅពេលនេះទីក្រុងប៉េកាំបានថ្កោលទោសអូស្ត្រាលីខ្លាចប្រទេសនេះជ្រៀតជ្រែកចូលក្នុងវិវាទ ដោយចាត់ទុកថា ការប្រកាសរបស់អូស្ត្រាលីគឺជារឿងមិនត្រឹមត្រូវ។ អូស្ត្រាលីមិនត្រូវចាត់ទុកសេចក្តីសម្រេចខុសការពិតរបស់តុលាការ ។

មិនត្រឹមតែរដ្ឋមន្ត្រីការបរទេសអូស្ត្រាលីប៉ុណ្ណោះទេដែលអំពាវនាវដល់តុលាការហ្វីលីពីននិងចិនគោរពសេចក្តីសម្រេចរបស់តុលាការអន្តរជាតិ ។ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Fumio Kishida ក៏បានប្រកាសផងដែរថា ទីក្រុងតូក្យូបានគាំទ្រច្បាប់ និងសកម្មភាពដោយសន្តិភាព មិនប្រើប្រាស់ការគំរាមកំហែងដោះស្រាយវិបត្តិនៅដែនសមុទ្រនោះឡើយ។

កន្លងមកអាមេរិកនិងអូស្ត្រាលីក៏ដូចជាជប៉ុនបានថ្កោលទោសយ៉ាងខ្លាំងទៅលើសកម្មភាពរបស់ចិន ដែលធ្វើសកម្មភាពដោយបំពានលើច្បាប់អន្តរជាតិ។ ប្រទេសទាំងបីបានអនុវត្តិយុទ្ធសាស្ដ្រត្រីភាគីដែលដឹកនាំឡើងដោយអាមេរិក បានបង្កើតទៅជាមួយយុទ្ធសាស្ដ្រក្នុងការរក្សាសន្ដិសុខនៅក្នុងតំបន់ ទុបទល់រាល់សកម្មភាពគំរាមកំហែងពង្រីកអំណាចរបស់ចិន ។

មិនត្រឹមតែប៉ុណ្ណោះ សម្ព័ន្ធមិត្ដដែលដឹកនាំដោយអាមេរិក បានខិតខំស្វែងរកប្រទេស ដែលមានឥទ្ធិពលនៅក្នុងតំបន់ឲ្យចូលរួមនៅក្នុងសម្ព័ន្ធមិត្ដ ដែលដឹកនាំដោយអាមេរិក ។ នៅពេលនេះ ឥណ្ឌាក៏បានរួមដៃជាមួយជប៉ុន និងអូស្ដ្រាលី ខណៈដែលចិនកំពុងតែឆ្ពោះទៅគ្រប់គ្រងនៅមហាសមុទ្រឥណ្ឌាដោយមានគម្រោង បង្កើតកោះសិប្បនិមិត្ដនៅមហាសមុទ្រឥណ្ឌា ។

សកម្មភាពរួមដៃគ្នារវាងជប៉ុន អាមេរិក និងឥណ្ឌានាពេលនេះ កើតឡើងចំពេលដែលជប៉ុនបានអនុម័តច្បាប់ឲ្យកម្លាំងទាហ៊ានអាចចូលរួមនៅក្នុងសង្គ្រាមក្រៅប្រទេសជួយដល់ប្រទេសដែលជាមិត្ដរបស់ជប៉ុនបាន។

កម្លាំងទាហ៊ានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេស ហើយប្រឆំាងនឹងប្រទេសណាដែលរដ្ឋាភិបាលទីក្រុង តូក្យូចាត់ទុកថា មានឥរិយាបថចងគំនុំគុំកួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន ។

រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ទ្រឹស្ដីយោធាដោយអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរទេសក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម ហើយពេលនេះជប៉ុនក៏បានទាមទារប្រជុំកោះគូរីល ផងដែរ ។ ទន្ទឹមនឹងនេះក្រោមការជួយជ្រោមជ្រែងពីអាមេរិក ទីក្រុងតូក្យូ កំពុងតែឡើងគម្រោងទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើតឡើង ដោយសារតែវិវាទប្រជុំកោះសេនកាគូ។

បច្ចុប្បន្នកម្លាំងទាហ៊ានអាកាសជប៉ុន មានយន្ដហោះបញ្ជាប្រកាសអាសន្នបន្ទាន់ប្រភេទ E-2C ចំនួន១៣គ្រឿង និងយន្ដហោះយុទ្ធសាស្ដ្រ E-767 «AWACS» ជាច្រើនគ្រឿងទៀត។ នៅពេលនេះជប៉ុន បានបង្កើនចំនួនទាហ៊ានអាកាសសម្រាប់វាយលុកពីលើដែនអាកាសរហូតដល់ ៥០០ ទៅ ៨០០កងពល ដែលមានសមត្ថភាពត្រួតពិនិត្យនៅលើដែនអាកាសយ៉ាងល្អជាងកម្លាំងទាហ៊ានប្រទេសដទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ពិសេសគឺប្រទេសចិន។

តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ដើម្បីអនុវត្ដនូវគម្រោងខាងលើ ជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច ៤០,៣ពាន់លានដុល្លារសម្រាប់ផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រ ក្នុងគម្រោង 26DD និងទិញយន្ដហោះផលិតដោយប្រទេសក្នុងតំបន់អឺរ៉ុប ឬ អាមេរិកប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអ៊ីង ឬ Airbus A330MRT ជាដើម៕

2

1

ប្រែសម្រួល៖ សាធី

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print